ព័ត៌មានជាតិ
ខេត្តព្រះសីហនុ រៀបចំអគារដាច់ដោយឡែក ព្យាបាលអ្នកជំងឺកូវីដ-១៩ ជាពិរុទ្ធជន
ខេត្តព្រះសីហនុ៖ នារសៀលថ្ងៃទី ២៧ខែ កក្កដា ឆ្នាំ ២០២១នេះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានចុះពិនិត្យ អគារសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ដែលជាពិរុទ្ធជន ឬជនដែលត្រូវចោទ នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

អ្នកមានពិរុទ្ធជន ឬជនជាប់ចោទ ដែលតេស្តរកឃើញមានវិជ្ជមានកូវីដ-១៩ ត្រូវយកមកព្យាបាលនៅអគារព្យាបាលដាច់ដោយឡែក ដើម្បីអាចគ្រប់គ្រងសន្តិសុខបានល្អក្នុងការព្យាបាល។ ទី២ កាត់ផ្តាច់ការចម្លង ទៅអ្នកទោសដទៃទៀតនៅក្នុងពន្ធនាគារ។ ម្យ៉ាងទៀតក៏ជាវិធានការបង្ការទុកមុន សម្រាប់ការគ្រប់គ្រងតាមដានអ្នកជំងឺកូវីដ មិនបង្កឱ្យឆ្លងទៅអ្នកដទៃ។


គួរបញ្ជាក់ដែរថា អគារសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ដែលជាពិរុទ្ធជន ឬជនដែលត្រូវចោទនេះ ស្ថិតនៅខាងក្រោម អគារជំងឺសួតមាន០៤បន្ទប់ និងអាចដាក់អ្នកជំងឺកូវីដ-១៩ បានរហូតដល់៤០នាក់ ឬអាចលើសនេះ៕
អត្ថបទ៖ កោះពស់

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេធាវីថៃម្នាក់ចេញមុខគាំទ្រជនកំសាក ដែលលួចវាយទាហានកម្ពុជា ទោះប្រទេសថៃកំពុងអាម៉ាស់