ព័ត៌មានជាតិ
បញ្ជូនប្រធានសហគមន៍ស្វាយចេកថ្មីមកតុលាការរឿងលួចលក់ដីអ្នកដទៃ
ប្រធានសហគមន៍ស្វាយចេកថ្មី ត្រូវបានសមត្ថកិច្ចនគរបាលការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាប់ខ្លួនបញ្ជូនមកសាលាដំបូង នៅព្រឹកថ្ងៃទី២៩ ខែកក្ដដា ឆ្នាំ២០២១នេះ ពាក់ព័ន្ធបទល្មើសលួចលក់ និងរំលោភកាន់កាប់អចលនវត្ថុអ្នកដ៏ទៃ ។
ជនដែលរងបទចោទប្រកាន់ខាងលើនេះឈ្មោះ ខៀវ ផល្លី ភេទប្រុស អាយុ៥០ឆ្នាំ មានទីលំនៅភូមិស្វាយចេក សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

មុនធ្វើការចាប់ខ្លួនឈ្មោះ ខៀវ ផល្លី ត្រូវបានតុលាការសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឲ្យចូលខ្លួនឆ្លើយនៅក្នុងសំណុំរឿងព្រហ្មទណ្ឌរបស់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងបទល្មើសលួចលក់ដីអ្នកដ៏ទៃចំនួនពីរលើកកន្លងមកហើយ តែបុគ្គលរូបនេះគេចវេសមិនព្រមចូលឆ្លើយតាមដីការបង្គាប់របស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ទើបតុលាការសម្រេចចេញដីការបង្គាប់ឲ្យសមត្ថកិច្ចសាធារណៈនាំខ្លួនឈ្មោះ ខៀវ ផល្លី ចូលមកកាន់សាលាដំបូងរាជធានីភ្នំពេញ តែម្ដង ដោយសារជនត្រូវចោទរឹងរូសមិនព្រមចូលខ្លួនតាមការកោះហៅរបស់តុលាការជាច្រើនលើកពាក់ព័ន្ធនឹងអំពើល្មើសកែនគ្នាច្រើននាក់ចូលទៅចាប់យកដីដែលមានម្ចាស់ត្រឹមត្រូវ និងប្រឆាំងបំរាមរបស់អាជ្ញាធរមូលដ្ឋាន ៕
អត្ថបទ ៖ មករា

-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


