ព័ត៌មានជាតិ
ជិះម៉ូតូកង់បីពីម្ដុំលូ៥ ទៅស្ពានជ្រោយចង្វារ បំណងសម្លាប់ខ្លួនដោយសារស្នេហា
នារីស្រស់ស្អាតម្នាក់ មិនដឹងជាខូចចិត្តរឿងស្នេហា ឬក៏មានបញ្ហាអ្វីនោះទេ បានដើរយំលើស្ពានជ្រោយចង្វារ ហើយត្រូវបានសមត្ថកិច្ច និងប្រជាពលរដ្ឋដើរតាមដើម្បីលួងលោមកុំឲ្យនារីរូបនោះបែកគំនិតគិតខ្លីលោតទឹកសម្លាប់ខ្លួនបង្កការភ្ញាក់ផ្អើលកាលពីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ។
ព័ត៌មានពីអ្នករត់ម៉ូតូកង់បី បានឲ្យដឹងថា គាត់បានដឹកនារីរូបនោះចេញពីម្ដុំលូ៥ ស្ទឹងមានជ័យ ហើយពេលឡើងលើម៉ូតូកង់បីគាត់ ចេះតែយំរហូត ពេលគាត់សួរនាំទៅគឺនាងមិនបានឆ្លើយអ្វីនោះទេ ដោយឱ្យដឹកមកលើស្ពានជ្រោយចង្វារ ពេលមកដល់ស្ពាននារីរូបនោះបានចុះដើរយំលើស្ពានពីលិចទៅកើតដោយឃើញសភាពមិនស្រួល គាត់ក៏បើកម៉ូតូទៅប្រាប់សមត្ថកិច្ចគោលដៅខាងកើតស្ពានឲ្យចុះមកអន្តរាគមន៍ភ្លាមៗ ព្រោះខ្លាចក្រែងនារីរូបនោះលោតទឹកសម្លាប់ខ្លួន។

ខណៈនោះសមត្ថកិច្ចក៏ដូចជាប្រជាពលរដ្ឋដែលឃើញហេតុការណ៍ បាននាំគ្នាចុះដើរតាមលួងលោមនាងពីគោលដៅស្ពានខាងលិចរហូតដល់គោលដៅស្ពានខាងកើត ដើម្បីកុំឲ្យគាត់បែកគំនិតគិតខ្លីលោតទឹកសម្លាប់ខ្លួន។
នារីរូបនោះបានយំបណ្តើរប្រាប់គេឯងថា មូលហេតុដែលធ្វើដូច្នេះ គឺដោយសារនាងខូចចិត្តនឹងសង្សារ។បន្ទាប់មកសមត្ថកិច្ចក៏បានទំនាក់ទំនងទៅមិត្តភ័ក្ដិឲ្យមកទទួលនាងនាំគ្នាជិះម៉ូតូកង់បីទៅផ្ទះវិញផងដែរ៕
អត្ថបទ ៖ រស្មី

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


