Connect with us

ព័ត៌មានជាតិ

ចាប់ខ្លួនពាណិជ្ជករម្នាក់ទៀត ឆបោកប្រាក់និងចេញសែកស្អុយ

បានផុស

នៅ


ភ្នំពេញ ៖ ពាណិជ្ជករម្នាក់ទៀត ត្រូវបាននគរបាលចាប់ខ្លួនតាមដីកាបង្គាប់របស់ចៅក្រមសាលាដំបូង ពាក់ព័ន្ធនឹងបទល្មើស « ឆបោក និងមិនបំពេញកតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន »( ចេញសែក​អត់លុយ ) ។

ជនសង្ស័យដែលតុលាការបង្គាប់អោយនាំខ្លួនឈ្មោះ ង៉ោ ម៉េង អាយុ៦២ឆ្នាំ មានស្រុកកំណើតនៅ ភូមិច្បារមន សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។ ទីលំនៅបច្ចប្បន្នលេខ ២B បុរីអង្គរភ្នំពេញ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ​រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមដីកាបង្គាប់អោយនាំខ្លួនរបស់លោក កុល កំពួល ចៅក្រមសើបសួរសាលាដំបូងបានបញ្ជាក់ថា ជនជាប់​ចោទឈ្មោះ ង៉ោ ម៉េង បានប្រព្រឹត្តអំពើឆបោក កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ និងមិនបំពេញកតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ហើយជននេះមានចេតនាគេចវេសពីការទទួលខុសត្រូវ និងមិនចូលខ្លួនតាម​ការកោះហៅរបស់ចៅក្រមសើបសួរច្រើនលើក គប្បីតុលាការចេញដីកាបង្គាប់អោយខ្លួនដើម្បីបំពេញកិច្ចសើបសួរ ៕

អត្ថបទ ៖ មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទីutes មុន

ក្រសួង ហាមមិនឱ្យលេងបាញ់ទឹក ជះទឹក លាបម្សៅ តាមសាលារៀនរដ្ឋ និងឯកជន

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

​តំបន់​ទេសចរណ៍​ល្បី​​ «បឹង Inle» នៅ​មីយ៉ាន់​ម៉ា មាន​​អ្នកស្លាប់​កើន​ដល់៨៩​នាក់​ក្នុងគ្រោះរញ្ជួយដី​​

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

អ៊ីរ៉ង់ តម្រង់​ក្បាលមីស៊ីល​របស់​ខ្លួន​ទៅ​លើ​មេឃ ក្រោយ​ ត្រាំ គំរាម​ទម្លាក់​គ្រាប់​បែក

សេដ្ឋកិច្ច៣១ នាទីutes មុន

កសិដ្ឋានដាំមើមឈូកជប៉ុន មានសមត្ថភាពផ្គត់ផ្គង់ជាង១តោន ក្នុងមួយថ្ងៃ

ព័ត៌មានអន្ដរជាតិ៣២ នាទីutes មុន

​​​​ផែ​ថងថាន៖​ ​ឥទ្ធិពល​​​​ក្រោយ​រញ្ជួយដី​​​លែងមាននៅថៃ​​ ដោយ​ដាក់ការ​ណែនាំ​៤ចំណុច​​

Sokha Hotels

ព័ត៌មានពេញនិយម