ព័ត៌មានជាតិ
ចុះបិទភោជនីយដ្ឋាន និងអាហារដ្ឋាន ២ ទីតាំង បើកល្មើសបម្រាម
ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត កាលពីយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១បានចុះអនុវត្តវិធានការរដ្ឋបាល ទៅលើទីតាំងអាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋាន ចំនួន០២ទីតាំង ស្ថិតនៅក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុដែលបានល្មើសនឹងបម្រាម។

ភោជនីយដ្ឋាន និងអាហារដ្ឋាន២ទីតាំង ដែលត្រូវអនុវត្តវិធានការរដ្ឋបាលនោះរួមមានអាហារដ្ឋាន ប៉ាចំរើន៦៦៦ និងភោជនីយដ្ឋានស្តេចបំពង។
ទណ្ឌកម្មចំពោះ«បទមិនគោរពវិធានការរដ្ឋបាល»យោងតាមមាត្រា១០នៃច្បាប់បានចែងថា៖
– បទមិនគោរពវិធានការរដ្ឋបាល ដែលបានដាក់ចេញដោយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ត្រូវផ្តន្ទាទោសជាពិន័យអន្តរការណ៍ពី ១ លានរៀល ទៅ ៥ លានរៀល។
– បទមិនគោរពវិធានការរដ្ឋបាលនេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី២ លានរៀល ទៅ ១០ លានរៀ ល (បើបានបណ្តាលឱ្យមានការចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ)។
– បទមិនគោរពវិធានការរដ្ឋបាលនេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំ ទៅ ៥ ឆ្នាំ និងពិន័យជាប្រាក់ពី ៥ លានរៀល ទៅ ២០ លានរៀល (បើបានបណ្តាលឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ)។
ចំពោះ «បទរារាំងដល់ការអនុវត្តវិធានការរដ្ឋបាល»យោងតាមមាត្រា១១ នៃច្បាប់៖
– បទរារាំងដល់ការអនុវត្តវិធានការ ដែលបានដាក់ចេញដោយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការ ឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ ខែ ទៅ ៣ ឆ្នាំ និងពិន័យជាប្រាក់ពី ២ លាន រៀល ទៅ ១០ លានរៀល។
– បទរារាំងដល់ការអនុវត្តវិធានការនេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ ឆ្នាំ ទៅ ៥ ឆ្នាំ និងពិន័យជាប្រាក់ពី ៥ លានរៀល ទៅ ២០ លានរៀល (បើបានបណ្តាលឱ្យមានការចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ ឬ ប៉ះពាល់ធ្ងន់ធ្ងរ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រះសីហនុបានចេញសេចក្តីសម្រេចលេខ១៨១/២១សសរ ស្តីពីការដាក់ចេញវិធានការរដ្ឋបាលដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។ ក្នុងនោះមិនអនុញ្ញាតឱ្យមានការទទួលភ្ញៀវប្រមូលផ្ដុំ និងទទួលទានអាហារនៅក្នុងភោជនីយដ្ឋានឡើយ ដោយអនុញ្ញាតិចំពោះតែការលក់តាមរយៈការបញ្ជាទិញ ឬការវេចខ្ចប់តែប៉ុណ្ណោះ។
រដ្ឋបាលខេត្តព្រះសីហនុក៏បានកោតសរសើរ និងលើកទឹកចិត្តដល់ម្ចាស់អាជីវកម្ម ភោជនីយដ្ឋាន អាហារដ្ឋានមួយចំនួន ដែលបានអនុវត្តបានត្រឹមត្រូវ តាមសេចក្តីសម្រេចខាងលើដើម្បីចូលរួមក្នុងយុទ្ធនាការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព និងភាពជោគជ័យ។
នៅថ្ងៃទី៣០កក្កដានេះដែរ អាជ្ញាធរខេត្តក៏បានចុះត្រួតពិនិត្យអាជីវកម្មសេវាកម្មម៉ាស្សាបានចំនួន ៤ ទីតាំង និងបានណែនាំឱ្យផ្អាកអាជីវកម្មជាបណ្តោះអាសន្នផងដែរ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


