Connect with us

ព័ត៌មានជាតិ

អភិបាលខណ្ឌដូនពេញ ឧបត្ថម្ភថវិកាលើកទឹកចិត្តដល់កងកម្លាំងដើម្បីជំរុញការអនុវត្តបម្រាមគោចរឲ្យកាន់តែប្រសើរ

បានផុស

នៅ

ជាការលើកទឹកចិត្តដល់កងកម្លាំងក្នុងមូលដ្ឋានរបស់ខ្លួន លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញបានចុះត្រួតពិនិត្យគោលដៅអនុវត្តបម្រាមគោចរ និងបានឧបត្ថម្ភថវិកាលើកទឹកចិត្ត ក្នុង១​គោលដៅ៤០ម៉ឺនរៀល/៦០ម៉ឺនរៀល ចំនួន០៧គោលដៅផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់យប់ថ្ងៃច័ន្ទ ទី០២ ខែសីហា ឆ្នាំ២០២១ នេះ ក្នុងភូមិសាស្ត្រខណ្ឌដូនពេញ បានដាក់គោលដៅប្រចាំការ ចំនួន០៧គោលដៅ ដើម្បីអនុវត្តបម្រាមគោចរត្រួតពិនិត្យ យាន្ដជំនិះគ្រប់ប្រភេទ ដែលធ្វើដំណើរ គ្មានលិខិតអនុញ្ញាតត្រឹមត្រូវ រួមទាំងការលក់ដូរគ្រប់ប្រភេទ ជាពិសេស ការលក់ដូរ នូវសារធាតុស្រវឹង ក្នុងអំឡុងពេលដាក់ចេញបម្រាមគោចរ ដោយផ្អាកជាបណ្ដោះអាសន្ន រាល់ការធ្វើចរាចរណ៍ និងរាល់សកម្មភាព ការងារ មុខរបរ ឬអាជីវកម្ម នៅចន្លោះម៉ោង២១ ដល់ម៉ោង៣ភ្លឺ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។

ជាការលើកទឹកចិត្តដល់កងកម្លាំង លោកភិបាល បានឧបត្ថម្ភថវិកាចំនួន៤០ម៉ឺនរៀល សម្រាប់ ៦គោលដៅដឹកនាំ ដោយលោក អភិបាលរងខណ្ឌ និងម្ចាស់ការដោយសង្កាត់រៀងៗខ្លួន និង ឧបត្ថម្ភដល់កម្លាំងចុះល្បាតក្នុងមូលដ្ឋាន ដឹកនាំដោយលោក អភិបាលរង ថវិកាចំនួន៦០ម៉ឺនរៀលផងដែរ៕

អត្ថបទ ៖ រស្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម