ព័ត៌មានជាតិ
ប្រគល់រយន្តដឹកវ៉ាក់សាំងចំនួន២០គ្រឿង ជូនមន្ទីរសុខាភិបាលរាជធានី-ខេត្ត
នៅរសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១នេះ នឹងមានពិធីប្រគល់រយន្តដឹកវ៉ាក់សាំងចំនួន២០គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សប្បុរសជន តាមរយៈសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនទៅមន្ទីរសុខាភិបាលរាជធានី-ខេត្តចំនួន១៣ នៅឃ្លាំងឱសថកណ្តាល (CMS) ហើយលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស នឹងអញ្ជើញជាអធិបតីនៅក្នុងពិធីនោះ។

សម្ដេចតេជោ ហ៊ុន សែន នៅក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យ ចាប់ពី១២ ដល់១៧ ឆ្នាំ កាលពីព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ បានបញ្ជាឱ្យលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ទិញរថយន្តសម្រាប់ដឹកវ៉ាក់សាំងចំនួន៤០គ្រឿងបន្ថែមទៀត ដោយប្រើប្រាស់ថវិកាបានមកពីការចូលរួមរបស់សប្បុរសជន។
បើតាមសម្ដេចតេជោរថយន្តនេះ ទោះបីមិនដឹកវ៉ាក់សាំងកូវីដ១៩ ក៏យើងអាចដឹកវ៉ាក់សាំងសម្រាប់ចាកឱ្យកូនក្មេងដែរពីព្រោះបច្ចប្បន្នទារកគឺជាប់កាតព្វកិច្ចចាក់វ៉ាក់សាំង៦មុខ។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ធ្លាប់បានបញ្ជាក់ថា កន្លងមករាជរដ្ឋាភិបាលបានបញ្ជាទិញរថយន្តដឹកវ៉ាក់សាំងចំនួន៣០គ្រឿង ដើម្បីប្រគល់ជូនមន្ទីរសុខាភិបាលរាជធានីភ្នំពេញ-ខេត្ដទាំង២៥។
លោកស្រីបន្តថា រថយន្តដឹកវ៉ាក់សាំងនេះ ជាតម្រូវការចាំបាច់ណាស់ សម្រាប់ក្រុមការងារក្រុមគ្រូពេទ្យរបស់យើង ដើម្បីដឹកវ៉ាក់សាំងយកទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋយើងទូទាំងប្រទេស។ ដូច្នេះរថយន្ដនេះ នឹងបម្រើសេវាចាក់វ៉ាក់សាំងកូវីដ១៩នៅទូទាំងប្រទេសកាន់តែលឿនរហ័ស៕ ដោយៈកោះកែវ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ