ព័ត៌មានជាតិ
ការបំបៅដោះកូនជួយសន្សំគ្រួសារកម្ពុជាបានជាង ១០៧ លានដុល្លារ ក្នុង១ឆ្នាំ
ភ្នំពេញ៖ សមាជិកនៃសម្ព័ន្ធអង្គការសង្គមស៊ីវិដើម្បីអាហារូបត្ថម្ភនៅកម្ពុជាបានលើកឡើងថា ការបំបៅដោះកូនមិនត្រឹមមានសារៈប្រយោជន៍ចំពោះសុខភាពមួយមុខទេ តែវាអាចជួយសន្សំសំចៃដល់ប្រព័ន្ធសុខាភិបាលប្រទេសកម្ពុជារហូតដល់ ៥ លានដុល្លារ និងជួយសន្សំគ្រួសារក្នុងប្រទេសកម្ពុជារហូតដល់ជាង១០៧លានដុល្លារក្នុងមួយឆ្នាំ ដែលជាតម្លៃនៃការទិញផលិតផលទឹកដោះគោសម្រាប់ទារកដែលមិនបៅទឹកដោះម្តាយ។

ការលើកឡើងនេះធ្វើឡើងនៅក្នុង ទិវាសប្តាហ៍ពិភពលោកបំបៅកូនដោយទឹកដោះម្តាយ នៅកម្ពុជាសម្រាប់ឆ្នាំ២០២១ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៧ ខែសីហា ក្រោមប្រធានបទ ”យើងទាំងអស់រួមគ្នាគាំពារ និងគាំទ្រការបំបៅកូនដោយទឹកដោះម្តាយ” ដែលរៀបចំដោយអង្គការ Helen Keller អង្គការ Alive & Thrive និងអង្គការទស្សនៈពិភពលោកអន្តរជាតិ-កម្ពុជាក្នុងភាពជាដៃគូជាមួយកម្មវិធីអាហារូបត្ថម្ភថ្នាក់ជាតិអង្គការ GIZ, MUSUFO, USAID, RTI និងអង្គការយូនីសេហ្វ។
បើតាមសេចក្តីប្រកាសព័ត៌មានរួមនៅទូទាំងពិភពលោកទាំងមូលកុមារជិត ៦០០,០០០នាក់ និងម្តាយ ១០០, ០០០នាក់បានស្លាប់ជារៀងរាល់ឆ្នាំដោយសារអត្រានៃការបំបៅកូនដោយទឹកដោះម្តាយមានកម្រិតទាប។ ដោយធ្វើឱ្យអត្រានៃការបំបៅកូនដោយទឹកដោះម្តាយមរណភាពចំនួន ១,០០០នាក់ និងជំងឺរាគរូសចំនួន៥លានករណីលើកុមារអាយុក្រោម២ឆ្នាំ រួមទាំងមរណភាពរបស់មាតាចំនួន២៥៥នាក់ដោយសារជំងឺមហារីកសុដន់ក្រពេញអូវែ និងទឹកនោមផ្អែមកម្រិត២។
យ៉ាងណាមិញអត្រានៃការបំបៅកូនដោយទឹកដោះតែមួយមុខនៅកម្ពុជាធ្លាប់មានកំណើនខ្ពស់ពី១១ ភាគរយដល់ ៧៤ ភាគរយ គិតចាប់តាំងពីឆ្នាំ ២០០០ ដល់ឆ្នាំ ២០១០។ ក៏ប៉ុន្តែចាប់ពីឆ្នាំ ២០១០មក កម្ពុជាបានបញ្ឈប់ការប្រារព្ធសប្តាហ៍ពិភពលោកបំបៅកូនដោយទឹកដោះ ដោយសំអាងទៅតាមការសន្និដ្ឋានាថាប្រជាជនមានការយល់ដឹងបានទូលំទូលាយពីសារៈសំខាន់នៃការបំបៅកូនដោយទឹកដោះម្តាយ។ ប៉ុន្តែផ្ទុយទៅវិញក្រោយរយៈពេល៤ឆ្នាំ ការបំបៅកូនដោយទឹកដោះម្តាយមានការធ្លាក់ចុះខ្លាំង តែការប្រើប្រាស់ទឹកដោះគោសប្បនិមិត្ត (ម្សៅទឹកដោះគោ) បានកើនឡើងខ្ពស់។

របាយការណ៍របស់អង្គការ Hellen Keller Institute (HKI) និង World Vision International (WVI) បានសិក្សារួមគ្នាកាលពីឆ្នាំ ២០១៨ ដើម្បីប្រមូលព័ត៌មាន ពីការអនុវត្តអនុក្រឹត្យលេខ ១៣៣ លើការផ្សាយពាណិជ្ជកម្មលក់ផលិតផលចិញ្ចឹមទារកនិងកុមារនៅក្នុងរាជធានីខេត្តចំនួន៦ និងកន្លែងលក់ដូរចំនួន ៦៦ កន្លែង។ របាយការណ៍បានបង្ហាញថា ការលក់ផលិតផលជំនួសទឹកដោះម្តាយមានការកើនឡើងរហូត ១៦៥ មុខ បើធៀបនឹងឆ្នាំ២០១៥ មានតែ ១១០មុខតែប៉ុណ្ណោះ។ ដោយឡែកមាន ៩២% នៃផលិតផលជំនួសទឹកដោះម្តាយបានបិទស្លាកសញ្ញា និងសរសេរជាលាយលក្ខណ៍អក្សរលើសម្បកកំប៉ុងដែលបង្ហាញពីគុណប្រយោជន៍ច្រើនហួសហេតុ ជាកត្តាលើកទឹកចិត្ត និងរារាំងដល់ការបំបៅកូនដោយទឹកដោះម្តាយ។ ការផ្សព្វផ្សាយក្នុងទម្រង់បំភាន់ស្មារតីដូច្នេះ បានរំលោភលើអនុក្រឹត្យរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់យ៉ាងហោចបានអាយុ ៦ខែ។
យ៉ាងណាក្នុងឆ្នាំ២០២០កន្លងទៅនេះ អាជ្ញាធរមានសមត្ថកិច្ច ពិសេសសមត្ថកិច្ចរបស់ក្រសួងសុខាភិបាលបានផាកពិន័យលើក្រុមហ៊ុនប្រមាណ១០ដែលបានផ្សព្វផ្សាយលក់ផលិតផលជំនួយទឹកដោះម្តាយបំពានអនុក្រឹត្យលេខ ១៣៣ ស្តីពីការផ្សព្វផ្សាយលក់ផលិតផលជំនួសទឹកដោះម្តាយនេះ៕
អត្ថបទ៖ ណារី
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៧ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


