ព័ត៌មានជាតិ
ម្ដាយ និងកូនចាញ់បោកមេខ្យល់ ហើយបាក់ជើង និងឆ្លងកូវីដ ទទួលឧបត្ថម្ភ៣លានរៀល
ខេត្តបន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ ត្រី បោនប៊ិន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង ជានាយសេនាធិការយោធភូមិភាគទី៥ និងជាប្រធានគ្រប់គ្រងសន្តិសុខ និងសណ្តាប់ធ្នាប់គោលដៅចត្តាឡីស័កប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ យោធភូមិភាគទី៥ និងលោកឧត្តមសេនីយ៍ត្រី តឹក ប៊ុនធឿន មេបញ្ជាការរងទិសទី១បន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បាននាំយកថវិកាចំនួន ៣,០០០,០០០រៀល ឧបត្ថម្ភដល់ពលករខ្មែរ ២នាក់ម្ដាយ និងកូនដែលបានចាញ់បោកមេខ្យល់ នាំមកពីប្រទេសថៃយកមកទម្លាក់ចោលនៅព្រំដែនខ្មែរ ថៃ។

លោកឧត្តមសេនីយ៍ ត្រី បោនប៊ិន នៅថ្ងៃទី០៤ ខែសីហានេះ បានប្រាប់ឱ្យដឹងថា នារីរងគ្រោះមានឈ្មោះ ប៉ុក ណាលីន អាយុ២៦ឆ្នាំ បានបញ្ជាក់ប្រាប់សមត្ថកិច្ចថា គាត់ជាអាជីករលក់ដូរក្នុងផ្សាររុងគ្លឿ។ នៅថ្ងៃទី២ ខែសីហា គាត់បានឱ្យមេខ្យល់ជូនមកស្រុកខ្មែរ ដោយតំលៃតាមហាងឆេង។ ពេលនិយាយត្រូវគ្នាហើយ មេខ្យល់ក៏បានយកមកទម្លាក់ចោលនៅព្រំដែនខ្មែ នៅចំណុចប៉ុស្ដិ៍ប្រាសាទត្បែង ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ទាំងងងឹតឈឹង។

លោកបានឱ្យដឹងបន្តទៀតថា ដោយមានការភ័យខ្លាចពេក ព្រោះយប់ងងឹតខ្លាំង ទើបខ្លួន និងកូនធ្វើដំណើរ ហើយខ្លួនបានដើរធ្លាក់ជង្ហុកបណ្ដាលឱ្យបាក់កជើងខាងស្ដាំតែម្ដង។ ជាសំណាងស្រាប់តែកម្លាំងចម្រុះកំពុងល្បាតនៅព្រំដែនជួយទាន់ពេល និងបានយកទៅឱ្យក្រុមគ្រូពេទ្យនៅជួរមុខយកសំណាកទៅធ្វើការពិនិត្យដោយតេសត្តរហ័យ ស្រាប់តែឃើញម្តាយ មានវិជ្ជមានកូវីដ-១៩ ហើយបានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យខេត្ត មិត្តភាព កម្ពុជាជប៉ុន ស្រុកមង្គលបូរីតែម្តង៕
អត្ថបទ៖ វ៉ាន់ ណាង




-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា៣ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៦ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ៧ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!


