Connect with us

ព័ត៌មានជាតិ

សូមប្រយ័ត្ន អ្នកឆ្លងកូវីដ ធ្លាប់ទៅហាងកាហ្វេ២កន្លែងក្នុងតំបន់បឹងកក់

បានផុស

នៅ

ទីតាំងហាងកាហ្វេ២កន្លែងផ្សេងគ្នានៅក្នុងតំបន់បឹងកក់ត្រូវបានអនុគណៈកម្មការស្រាវជ្រាវកូវីដ១៩ កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១នេះ ប្រកាសឲ្យមានការប្រុសប្រយ័ត្នព្រោះមានអ្នកជំងឺកូវីដបានចូលនៅទីតាំងនោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីតាំងទី១ត្រូវបានអនុគណៈកម្មការស្រាវជ្រាវកូវីដ១៩ បានអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅហាង​កាហ្វេ BROWN សាខា ខាលែនឌែលម៉ល (Khalandale Mall) ដែលមានទីតាងស្ថិតនៅ ផ្លូវបឹងកក់ នៃ Phnom Penh City Center ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញរាជធានីភ្នំពេញ។ព្រោះថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២១ ចាប់ពីម៉ោង ១៤និង១៥ ដល់ ១៥និង៤៥ល្ងាច។

មូលហេតុអ្នកជំងឺ កូវីដ១៩ (#COVID-19) បានចូលទៅអង្គុយហូបកាហ្វេ នៅទីតាំងខាងលើនេះ។ចំណែកទីតាំងទី២នៅហាង កាហ្វេ STARBUCKS ដែលមានទីតាំងស្ថិតនៅ Eden Garden ផ្លូវបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ។ព្រោះថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២១ ចាប់ពីម៉ោង ១០និង២០ ដល់ ១២និង០០។
មូលហេតុ៖ អ្នកជំងឺ កូវីដ១៩ (#COVID-19) មានគ្នា ២ នាក់ បានចូលទៅអង្គុយហូបកាហ្វេ នៅទីតាំងខាងលើនេះ។

ដូច្នេះដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។ និងសូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព៕

អត្ថបទ ៖ រស្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម