Connect with us

ព័ត៌មានជាតិ

កុមារនិងយុវវ័យអាយុពី​១២ទៅ ១៧ឆ្នាំរស់នៅខណ្ឌទួលគោក ចាក់វ៉ាក់សាំងការពារជំងឺកូវីដ​១៩ ចំនួន ៦០ ភាគរយ

បានផុស

នៅ

កុមារនិងយុវវ័យដែលមានអាយុពី១២ ទៅ១៧ឆ្នាំ ជិត១ម៉ឺននាក់ រស់នៅក្នុងមូលដ្ឋានខណ្ឌទួលគោកគិតមក​ដល់ពេលនេះ បានទទួលការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ បានប្រមាណ៦០ភាគរយហើយស្មើនឹងចំនួនប្រមាណជា៦ពាន់នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមការបញ្ជាក់ឱ្យដឹងពីលោកឯក ឃុនដឿនអភិបាលនៃគណៈអភិបាលខណ្ឌទួលគោក ខណៈដែលលោកចុះត្រួត ពិនិត្យសកម្មភាពនៃការចាក់វ៉ាក់សាំងជាក់ស្ដែងនៅមណ្ឌលសុខភាពទួលគោក នាព្រឹកថ្ងៃទី ០៧ខែសីហាឆ្នាំ២០២១នេះ។

លោកឯក ឃុនដឿន បានមានប្រសាសន៍លើកឡើងថា អនុវត្តតាមការណែនាំរបស់លោកឃួងស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងប្រមុខរាជរដ្ឋាភិបាល ក្នុងការចាក់វ៉ាក់សាំងជូនកុមារនិង​យុវវ័យដែលមានអាយុពី១២ឆ្នាំដល់១៧ឆ្នាំ ចាប់ពីថ្ងៃទី០១រហូតមកដល់ថ្ងៃទី០៦ខែសីហាឆ្នាំ២០២១ ម្សិលមិញនេះ នៅក្នុងមូលដ្ឋានខណ្ឌគោកទាំងមូល គឺមានកុមារនិងយុវវ័យចាប់ពីអាយុ១២ឆ្នាំ​ដល់១៧ ឆ្នាំមកទទួលការចាក់វ៉ាក់សាំងបានប្រមាណជា៦០ភាគរយហើយ ស្មើនឹងចំនួនមនុស្សប្រមាណជាង៦​ ពាន់នាក់។

លោកឯក ឃុនដឿនបានមានប្រសាសន៍បន្តថា អនុវត្តតាមប្រសាសន៍ណែនាំរបស់លោកឃួងស្រេង
អភិ​​​បាលនៃគណៈអភិបាលរាជធានីភ្នំពេញ ការចាក់វ៉ាក់សាំងជូនកុមារនិងយុវវ័យអាយុពី១២ឆ្នាំទៅ១៧ឆ្នាំនេះ គឺមិនមានការយកលុយនោះទេ៕ អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម