Connect with us

កូវីដ-១៩

ប្រកាស​ថ្ងៃនេះ​តួលេខ​អ្នក​ស្លាប់​កើន​ខ្ពស់ អ្នក​ឆ្លង​ថ្មី​ច្រើន​ជាង​ម្សិលមិញ

បានផុស

នៅ

កម្ពុជា​បាន​ប្រកាសរាយការករណី​​ឆ្ល​ងថ្មី​ ៥៥៦ នាក់​ទៀតត្រឹម​ ២៤ ម៉ោង និង​អ្នក​ស្លាប់​ ២៥ នាក់​ ដោយសារ​កូវីដ១៩។ តួលេខ​អ្នក​ស្លាប់​នៅថ្ងៃនេះ​កើន​ខ្ពស់ជាង​​ម្សិលមិញមានអ្នក​​ស្លាប់ ១១ នាក់ និង​​អ្នក​ឆ្លង​ត្រឹម ៥២២ នាក់ ។

កម្ពុជា​កំពុង​ស្ថិត​ក្នុង​ការ​ប្រុងប្រយ័ត្ន ជាពិសេស​ក្រោយ​ការ​ឆ្លង​មេរោគ​ដែលតាមានប្រភព​មកពី​ប្រទេស​ឥណ្ឌា បាន​ឆ្លង​រាលដាលដល់សហគមន៍​និង​បានរកឃើញ​ ១៧ ខេត្ត​ក្រុង​មក​ហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋាភិបាល​ ក៏​បាន​បញ្ជា​ឲ្យ​អាជ្ញាធ​រ​គ្រប់​ខេត្ត​ក្រុង​ត្រៀមលក្ខណៈទុកជាមុនក្នុងគ្រប់គ្រងមេរោគប្រភេទ Delta ពិសេសករណីនាំចូលពីប្រទេសជិតខាងជាប់ព្រំដែនកម្ពុជា ហើយ​ត្រូវរៀបចំមណ្ឌលចត្តាឡីស័កនៅតាម​ភូមិ-ឃុំ និងមណ្ឌលព្យាបាលនៅតាមស្រុក ដើម្បីត្រៀមលក្ខណៈទទួលយកពលករខ្មែរដែលវិលត្រឡប់មកពីប្រទេស​ថៃវិញ។

ខាងក្រោម​ជា​តួលេខ​អ្នក​ឆ្លងប្រចាំថ្ងៃ​សម្រាប​់ខែ​សីហា​នេះ៖

១.671នាក់ ស្លាប់23នាក់
២.560នាក់ ស្លាប់22នាក់
៣.577នាក់ ស្លាប់29នាក់ 
.583នាក់ ស្លាប់17នាក់
៥. 591នាក់ ស្លាប់ 19នាក់ 
. 588នាក់ ស្លាប់ 19នាក់
៧.522នាក់ ស្លាប់ 11នាក់ 
៨. 556 នាក់ ស្លាប់ 25នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម