Connect with us

ព័ត៌មានជាតិ

ស្ត្រីពិការម្នាក់បត់ជើងធំរួច វារទៅលាងសម្អាតខ្លួននៅមាត់ស្រះ រអិលជើងលង់ទឹកស្លាប់

បានផុស

នៅ

ខេត្តស្វាយរៀង ៖ ស្ត្រីរងគ្រោះបត់ជើងធំក្នុងផ្ទះរួច វារទៅមាត់ស្រះក្នុងគោលបំណងទៅលាងសម្អាតខ្លួន ប៉ុន្តែបានរអិលចូលក្នុងស្រះលង់ទឹកស្លាប់។ ហេតុការណ៍នេះបានកើតឡើងកាល​ពីវេលាម៉ោង៥ ១០នាទីល្ងាចថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅត្រង់ចំណុចស្រះក្បែរផ្ទះ ស្ថិតក្នុងភូមិអង្គឫស្សី ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា ស្ត្រីរងគ្រោះ​មានឈ្មោះឌុល ខ្វិន អាយុ៣៦ឆ្នាំ មានទីលំនៅផ្ទះកើតហេតុ។ បន្ទាប់ពីរអិលធ្លាក់ចូលស្រៈអ្នកភូមិនិងក្រុមគ្រួសារនាំគ្នាជួយសង្គ្រោះលើកស្ត្រីរងគ្រោះយកមកដាក់លើគោក រួចប្រឹងធ្វើចលនាជួយសង្គ្រោះដែរ ប៉ុន្តែជាអកុសលហួសពេលទៅហើយ។

បើតាមក្រុមគ្រួសារបានប្រាប់សមត្ថកិច្ចថា ស្ត្រីខាងលើជាមនុស្សពិការ (ខ្វិនជើង) មុនកើតហេតុបានចុកពោះក៏ទៅបត់ជើងធំក្នុងផ្ទះ ក្រោយមកក៏វារទៅមាត់ស្រះដែលមានទឹកដើម្បីលាងសម្អាតខ្លួន ក៏ស្រាប់តែរអិលធ្លាក់ទឹកស្រះបង្កការភ្ញាក់ផ្អើលតែម្ដង ហើយអ្នកភូមិនិងក្រុមគ្រួសារនាំគ្នាជួយសង្គ្រោះលើកស្ត្រីរងគ្រោះយកមកដាក់លើគោក រួចប្រឹងធ្វើចលនាជួយសង្គ្រោះដែរ ប៉ុន្តែស្ត្រីរងគ្រោះបានស្លាប់បាត់ទៅហើយ។

ក្រោយពីសមត្ថកិច្ចពិនិត្យរួចសព ត្រូវបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖ ឧត្តរ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម