Connect with us

ព័ត៌មានជាតិ

អាជ្ញាធរចុះបិទទីតាំងអន្តេវាសិកដ្ឋាន​បរទេស២អគារ​ក្រោយរកឃើញនិស្សិតវិជ្ជមាន​កូវីដ-១៩​ចំនួន១៧នាក់

បានផុស

នៅ

ទីតាំងអន្តេវាសិកដ្ឋានបរទេស ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ត្រូវបានក្រុមការងារប្រចាំការរបស់រដ្ឋបាលសង្កាត់បានចុះបិទ ចំនួន២អគារ ក្រោយពីបានរកឃើញនិស្សិតស្នាក់នៅទី​នោះ​ រកឃើញមាន វិជ្ជមានកូវីដ-១៩ចំនួន១៧នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីរដ្ឋបាលសង្កាត់ទឹកល្អក់១ បានឱ្យដឹងថា នៅយប់ថ្ងៃទី១២​ ខែសីហា​ ឆ្នាំ២០២១​ វេលាម៉ោង៩យប់​ ក្រុមការងារប្រចាំការរបស់រដ្ឋបាលសង្កាត់បានចុះបិទទីតាំងអន្តេវាសិកដ្ឋានបរទេសចំនួន២អគារ​ ដែលមាន​១១​បន្ទប់​ ក្នុងនោះមានអគារ D ជាន់ទី២ ចំនួន ៩ បន្ទប់ និស្សិតស្នាក់នៅ១៣ នាក់។

អគារមួយទៀតគឺអគារ៧ជាន់​ ផ្នែកខាងមុខ​ ជាន់ទី២​ ចំនួន១បន្ទប់​ មានអ្នកស្នាក់នៅ​ ចំនួន៣នាក់​ស្រី​ ៣នាក់​ (វិជ្ជមាន១នាក់​ ស្រី១នាក់)​ និងជាន់ទី៣​ ចំនួន១បន្ទប់​ មានអ្នកស្នាក់នៅ២នាក់​ ប្រុស២នាក់​ វិជ្ជមាន​។

បច្ចុប្បន្ន ទីតាំងអន្តេវាសិកដ្ឋានបរទេសចំនួន២អគារខាងលើ ត្រូវបានអាជ្ញាធរបិទខ្ទប់ហើយ ដើម្បីកុំឱ្យឆ្លងរីក​រាល​ដាលទៅដល់អ្នកផ្សេងទៀត៕

ដោយៈ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម