ព័ត៌មានជាតិ
លោកជំទាវ ម៉ែន សំអន ចាត់តំណាងចុះសួរសុខទុក្ខកុមារកំព្រានៅមណ្ឌលថែទាំ ខណៈកំពុងជួបការលំបាក
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានចាត់ឲ្យលោកស្រី ម៉ែន សំអ៊ីន ទីប្រឹក្សាក្រសួង និងក្រុមការងារចុះសួរសុខទុក្ខកុមារកំព្រា ដែលកំពុងស្នាក់នៅក្នុងមណ្ឌលថែទាំកុមារកំព្រាខេត្តស្វាយរៀង នាព្រឹកថ្ងៃសៅរ៍ ៦ កើត ខែស្រាពណ៍ ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២១។

ថ្លែងក្នុង ឱកាសនោះ លោកស្រីម៉ែន សំអីន ក៏នាំមកនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខ ពីសំណាក់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដោយក្តីនឹករលឹក និងក្តីស្រឡាញ់ជូនដល់ក្មួយៗ និងលោកគ្រូ អ្នកគ្រូទាំងអស់នៅក្នុងមណ្ឌលកុមារកំព្រាខេត្តស្វាយរៀង ។
លោកជំទាវកិត្តិសង្គហបណ្ឌិតក៏បានធ្វើការផ្តាំផ្ញើដល់កុមារកំព្រាទាំងអស់ត្រូវចេះថែរក្សាសុខភាព និងចេះថែរក្សា អនាម័យក្នុងការរស់នៅ ដូចជា រស់នៅស្អាត ហូបស្អាត ត្រូវចៀសឱ្យផុតពីគ្រឿងញៀន និងត្រូវប្រឹងប្រែងខិតខំរៀនសូត្រ ។ ចំណែកលោកគ្រូ អ្នកគ្រូវិញត្រូវបន្ថែមការយកចិត្តិទុកដាក់ក្នុងការថែទាំ និង ធ្វើការអប់រំកុមារដែលបានរស់នៅក្នុងមណ្ឌលស្វាយរៀងនេះឱ្យដូចជាកូនបង្កើតរបស់ខ្លួន។

អំណោយដែលលោកជំទាវកិត្តិសង្គហបណ្ឌិតបានឧបត្ថម្ភដល់មណ្ឌលកុមារកំព្រា រួមមាន ៖ អង្ករ ៥០០គីឡូក្រាម មី ១កេសធំ ត្រីខ ២កេស ទឹកសុទ្ធ ៥កេស នំ ២កេស ម៉ាស ១កេស ទឹកដោះគោ ២កេស សម្រាប់កុមារកំព្រា ចំនួន ៣៩នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៥ម៉ឺនរៀល ដោយឡែកសម្រាប់លោកគ្រូ អ្នកគ្រូ ចំនួន ៧នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ១០ម៉ឺនរៀល និងការរៀបចំសម្លរការី នំប័ង ពិសាររួមគ្នាមួយពេលផងដែរ ៕
អត្ថបទ ៖ វិមាន



-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


