Connect with us

ព័ត៌មានជាតិ

រាជរដ្ឋាភិបាលអនុម័តផែនការមេអភិវឌ្ឍវិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ២០២១-២០៣៥

បានផុស

នៅ

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានអនុម័តដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ ខេត្តមណ្ឌលគិរី សម្រាប់ឆ្នាំ ២០២១-២០៣៥។ ផែនការ មេនេះនឹងក្លាយជាត្រីវីស័យចង្អុលបង្ហាញអំពីយន្តការ និងទិសដៅយុទ្ធសាស្រ្តសំខាន់ៗសម្រាប់ការអភិវឌ្ឍវិស័យសេដ្ឋកិច្ច និងទេសចរណ៍នៅក្នុងខេត្តមណ្ឌលគិរី ឆ្លើយតបទៅនឹងចក្ខុវិស័យនៃការអភិវឌ្ឍជាតិក្នុងរយៈពេល ២០២១-២០៣៥ និងបណ្ដាឆ្នាំខាងមុខតទៅទៀត។ នេះបើយោងតាមរយៈលិខិតរបស់ទីស្តីការគណៈរដ្ឋមន្រ្តីចុះថ្ងៃទី១២ ខែសីហាឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរី (២០២១-២០៣០) នេះត្រូវបានសិក្សារៀបចំដោយគណៈកម្មការអន្តរក្រសួងដឹកនាំដោយលោក ថោង ខុន រដ្ឋមន្ត្រី​​ ក្រសួងទេសចរណ៍។ ផែនការមេនេះបានចាប់ផ្តើមដំណើរការរៀបចំនៅអំឡុងខែសីហា ឆ្នាំ២០២០ និងបានបញ្ចប់ក្នុងខែសីហា ឆ្នាំ២០២១ ដោយមានការចូលរួម និងពិគ្រោះយោបល់យ៉ាង​ទូលំ​ទូលាយទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងក្នុងក្របខណ្ឌអន្តរក្រសួង។

ដោយឈរលើ​ស្ថានភាព​ជាក់ស្ដែង និងជាប្រភព​សក្ដានុពល និងការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅខេត្តមួយនេះ រាជរដ្ឋាភិបាល​បានកំណត់​យកខេត្ត​មណ្ឌលគិរីជាគោលដៅ​អេកូទេសចរណ៍​លំដាប់​អន្តរជាតិ និងជាខេត្ត​ដ៏សំខាន់​ក្នុង​ការផ្គត់ផ្គង់ ផ្កា បន្លែ ផ្លែឈើ និងសាច់ សម្រាប់បំពេញតម្រូវ​ការក្នុងប្រទេស និងឈានទៅ​ដល់ការនាំចេញទៅទីផ្សារក្រៅប្រទេស។ រាជរដ្ឋាភិបាល​ក៏បានកំណត់​អាទិភាពសំខាន់​៦ចំណុច ត្រូវបានរក្សាទុក និងកំណត់អំពី​វិសាលភាព​នៃសកម្មភាព​វិនិយោគ និងការអភិវឌ្ឍ​តំបន់ទាំងនោះឱ្យ​បានច្បាស់លាស់​រួមមាន៖១. តំបន់របៀងអេកូទេសចរណ៍ និងទេសចរណ៍ធម្មជាតិ នៃដែនជម្រកសត្វ​ព្រៃ​ទាំង៥។ ២. តំបន់របៀងទេសចរណ៍វប្បធម៌ និងអេកូទេសចរណ៍ ប៊ូស-ដាក់ដាំ​។ ៣. ក្រុងសែនមនោរម្យ។ ៤. តំបន់ស្រុកអូររាំងភ្ជាប់ជាមួយការអភិវឌ្ឍ​អាកាសយានដ្ឋានខេត្តមណ្ឌលគីរី។ ៥. តំបន់ប្រជុំជននៃស្រុកកោះញែក និង៦. តំបន់ទេសចរណ៍សមាហរ័ណតាមច្រកព្រំដែន។

ផែនការមេនេះក៏ត្រូវបានការគាំទ្រ និងជំរុញយ៉ាងសកម្មពីលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ចាប់តាំងពីដំណាក់កាលចាប់ផ្តើមរហូតទទួលបានការអនុម័តពីរាជរដ្ឋាភិបាល​៕

​អត្ថបទ៖ ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៩ នាទីutes មុន

ការឆ្លើយតបរបស់កម្ពុជាចំពោះឧប្បត្តិហេតុព្រំដែនថៃ៖ យុគសម័យថ្មីនៃភាពជាអ្នកដឹកនាំរបស់កម្ពុជា

ព័ត៌មានអន្ដរជាតិ២៨ នាទីutes មុន

ថៃ បារម្ភថា ភ្លៀងធ្លាក់ខ្លាំងដូចហែកមេឃ អាចបង្កជាទឹកជំនន់ធំ ដូចឆ្នាំ២០១១

សន្តិសុខសង្គម៥០ នាទីutes មុន

អគ្គស្នងការរងនគរបាលជាតិ ណែនាំនគរបាលរាជធានី ខេត្ត ត្រូវយកចិត្តទុកដាក់​គ្រប់គ្រង​សភាពការណ៍​នៅ​តាម​មូលដ្ឋាន​ ជា​ពិសេស​ភូមិសាស្ត្រ​តាម​តំបន់​ព្រំដែន​

កីឡា៥០ នាទីutes មុន

មុន​លា​ចាក​លោក ព្រឹទ្ធាចារ្យ សាន គឹមស៊ាន បាន​សម្រេច​បំណង​ប្រាថ្នា​ធំ​ ៣​ ដើម្បី​ជាតិ

ព័ត៌មានជាតិ៥៩ នាទីutes មុន

សំណង់អភិរក្សកូនកាត់​ “បារាំង-ខ្មែរ” ក្រុងបាត់ដំបង នឹងក្លាយជាប្រភពប្រាក់ចំណូល ក្រោយ​រៀបចំកាន់តែ​សោភណភាព​ទាក់ទាញ

Sokha Hotels

ព័ត៌មានពេញនិយម