ព័ត៌មានជាតិ
ក្រសួងប្រៃសណីយ៍លក់ឧបករណ៍តេស្តរហ័សជាង ១លាន៧ សែន ពលរដ្ឋក្រីក្រក៏អាចទិញបាន
មកដល់រសៀលថ្ងៃទី១៧ ខែសីហានេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានលក់ឧបករណ៍តេស្តរហ័សជូនក្រសួង ស្ថាប័ន រោងចក្រ ក្រុមហ៊ុននានា បានចំនួនជាង ១,៧៨៧,៥០០ តេស្តហើយ។ ជាមួយគ្នានេះ ប្រជាពលរដ្ឋទូទៅក៏អាចទិញឧបករណ៍តេស្តរហ័សនេះបាន ដោយពុំមានកំណត់លក្ខខណ្ឌ។
យោងតាមមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រាប់ “កម្ពុជាថ្មី” ឱ្យដឹងថា ដោយសារមានសំណូមពរពីប្រជាពលរដ្ឋជាច្រើន ក្រសួងបានចាប់បើកលក់កាន់តែទូលំទូលាយនូវឧបករណ៍តេស្ដ សម្រាប់ ការប្រើប្រាស់តាមក្រសួង ស្ថាប័ន រោងចក្រ ក្រុមហ៊ុន សហគ្រាស គ្លីនីក ឱសថស្ថាន និងសម្រាប់ការប្រើប្រាស់តាមគ្រួសារ ដោយមិនមានកំណត់លក្ខខណ្ឌទេ ប៉ុន្តែសម្រាប់ការប្រើប្រាស់តាមគេហដ្ឋានសូមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ។
មន្ត្រីក្រសួងប្រៃសណីយ៍ បានបញ្ជាក់ទៀតថា ក្នុងរយៈពេល២ខែខាងមុខទៀតនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ត្រៀមនាំចូលឧបករណ៍តេស្តរហ័សក្នុងបរិមាណគ្រប់គ្រាន់តាមតម្រូវការរបស់ក្រសួង ស្ថាប័ន រោងចក្រ ក្រុមហ៊ុន សហគ្រាស គ្លីនីក ឱសថស្ថាន ជាដើម។
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ទិញឧបករណ៍តេស្តរហ័សពីរោងចក្រប្រទេសចំនួន២ គឺរោងចក្រនៅប្រទេសកូរ៉េខាងត្បូង និងប្រទេសចិន។ ឧបករណ៍តេស្តដែលក្រសួងបញ្ជាទិញពីប្រទេសចិន នឹងមកដល់នៅពេលឆាប់ខាងមុន។ បច្ចុប្បន្ន ក្រសួងនៅបន្តផ្គត់ផ្គង់ ឧបករណ៍តេស្តមកពីប្រទេសកូរ៉េ ជាធម្មតា។
គួររំលឹកថា កាលដើមសប្ដាហ៍មុន រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា លោក ជា វណ្ណដេត បានបញ្ជាក់ថា នៅឆាប់ៗនេះក្រសួងនឹងដាក់លក់ឧបករណ៍ធ្វើតេស្តរហ័ស រកមេរោគកូវីដ-១៩ (Rapid Test) ក្នុងតម្លៃដើម ២ដុល្លារតែប៉ុណ្ណោះ ដែលឧបករណ៍នេះ ងាយស្រួលប្រើប្រាស់ និងមានគុណភាពខ្ពស់។
លោក ជា វណ្ណដេត បានអះអាងថា ពេលនេះក្រសួងប្រៃសនីយ៍ បានត្រៀមនាំមកនូវឧបករណ៍តេស្តរហ័សពីប្រទេសចិន ចំនួន២លានគ្រឿង ដើម្បីលក់ជូនប្រជាពលរដ្ឋតម្លៃ ត្រឹម២ដុល្លារ ដើម្បីចូលរួមចំណែកជួយដល់ការស្វែងរកមេរោគកូវីដ-១៩ ក៏ដូចជាទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ទាន់ពេលវេលា។ ឧបករណ៍នេះងាយស្រួលប្រើប្រាស់ជាងមុន ដោយលូកតេស្តចូលរន្ធច្រមុះរាក់ៗ ហើយមានគុណភាពខ្ពស់ដដែល។
សូមបញ្ជាក់ថា យោងតាមអនុសាសន៍ណែនាំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងដើម្បីរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ បានទាន់ពេលវេលា កន្លងទៅក្រសួងប្រៃសណីយ៍បាននាំចូលឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ (Covid-19 Rapid Antigen Test) ពីប្រទេសកូរ៉េ ដើម្បីចែកចាយបន្តក្នុងតម្លៃដើម ៣,៧ដុល្លារអាមេរិក ក្នុងមួយឧបករណ៍៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


