KPT+
សង្ស័យសំលៀកបំពាក់មានជាប់វីរុសកូវីដ តើត្រូវបោកគក់បែបណា?
បច្ចុប្បន្នមិនទាន់មានការបញ្ជាក់ទេថាវីរុសកូវីដអាចនៅលើក្រណាត់ ឬសម្លៀកបំពាក់បានយូរប៉ុណ្ណានោះ តែសម្រាប់សម្លៀកបំពាក់ដែលមានជាតិប្លាស្ទិក ឬជាតិដែកវីរុសអាចរស់នៅបានរហូតដល់ទៅច្រើនថ្ងៃ។ គ្នាយើងខ្លះអាចថានឹងមានការបារម្ភពេលចេញទៅក្រៅ ដោយគិតថាអាចមានវីរុសតោងជាប់នៅលើសម្លៀកបំពាក់របស់យើងបាន។

ដូចនេះហើយបើសង្ស័យបែបនេះ យើងអាចការពារបានដោយដោះស្បែកជើង ផ្លាស់សម្លៀកបំពាក់ថ្មីពេលទៅដល់ផ្ទះ ក្រោយពេលយើងបានទៅកាន់កន្លែងដែលមានមនុស្សច្រើន ឬកន្លែងដែលយើងដឹងថាមានអ្នកឆ្លងពីមុនមក។ អ្វីដែលត្រូវធ្វើដែរនោះគឺត្រូវលាងសម្អាតដៃ។ សម្រាប់សម្លៀកបំពាក់ដែលពាក់ទៅក្រៅនោះក៏គួរតែសម្អាតដែរ និងត្រូវប្រុងប្រយ័ត្នពេលសម្អាត។ ខាងក្រោមនេះជាវិធីបោកគក់ដែលគួរអនុវត្តដើម្បីកម្ចាត់វីរុសលើសម្លៀកបំពាក់។
ពេលបោកគក់យើងត្រូវ៖
- កុំរលាស់សម្លៀកបំពាក់កខ្វក់ទាំងនោះមុនពេលបោកគក់ចៀសវាងការសាយភាយនៃវីរុសក្នុងខ្យល់
- បោកសម្អាតជាមួយសាប៊ូ និងទឹកក្ដៅក្នុងសីតុណ្ហភាពសមរម្យចន្លោះ ៦០ទៅ៩០អង្សាសេ តាមការណែនាំរបស់អង្គការសុខភាពពិភពលោក។ តែគ្នាយើងក៏ត្រូវដឹងដែរសម្លៀកបំពាក់ខ្លះបើត្រូវសីតុណ្ហភាពក្ដៅអាចនាំឲ្យខូចបាន អ៊ីចឹងត្រូវមើលថាអាវខោយើងអាចធន់នឹងសីតុណ្ហភាពប៉ុន្មាន។
- ហាលសម្លៀកបំពាក់ឲ្យស្ងួតល្អ
- ពាក់ស្រោមដៃពេលបោកគក់ និងលាងសម្អាតដៃជាមួយសាប៊ូក្រោយពីដោះស្រោមដៃ
- បើយើងមិនប្រើស្រោមដៃត្រូវលាងសម្អាតដៃជាមួយសាប៊ូភ្លាមក្រោយពីបោកគក់រួច
- លាងសម្អាតកន្ត្រកដាក់សម្លៀកបំពាក់របស់យើង ឬយើងអាចប្រើថង់ប្លាស្ទិកដាក់សម្លៀកបំពាក់កខ្វក់មុនបោកគក់ រួចបោះថង់នោះចោលឲ្យបានត្រឹមត្រូវ។
ក្នុងករណីយើងយកសម្លៀបំពាក់ទៅបោកគក់នៅកន្លែងមានម៉ាស៊ីនបោកគក់សាធារណៈ យើងត្រូវមានការប្រុងប្រយ័ត្នដូចគ្នាដែរ។
យើងត្រូវអនុវត្តវិធីនេះទាំងដែរ៖
- រក្សាគម្លាតពីអ្នកដទៃយ៉ាងតិច២ម៉ែត្រ
- ពាក់ស្រោមដៃ និងចៀសវាងការប៉ះពាល់មុខ
- សម្អាតម៉ាស៊ីនបោកគក់ និងម៉ាស៊ីនសម្ងួតដោយទឹកសម្លាប់មេរោគ
- យកសម្លៀកបំពាក់មកបត់នៅផ្ទះ និងលាងសម្អាតដៃជាមួយសាប៊ូក្រោយពីបត់រួច
- លាងសម្អាតកន្ត្រកដាក់សម្លៀកបំពាក់ ឬប្រើថង់រួចបោះចោលឲ្យបានត្រឹមត្រូវ។
ចុចអាន៖ប្រព័ន្ធភាពស៊ាំចុះខ្សោយហើយ បើឃើញសញ្ញាទាំង ៤ នេះ
ចុចអាន៖វ៉ាក់សាំងដូសទី ៣ លើសខ្វះថ្ងៃមិនបញ្ហា តែបើដល់ថ្ងៃចាក់ប្រហែសរឿងអស់នេះ អាចមានផលវិបាកធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


