Connect with us

ព័ត៌មានជាតិ

ទេយ្យវត្ថុដ៏មហាសប្បុរសរបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី បានបន្តនាំយកទៅវេរប្រគេនជូនវត្តចំនួន០៤នៃខេត្តត្បូងឃ្មុំ 

បានផុស

នៅ

ដោយមើលឃើញការលំបាកនៃការរីករាលដាលនៃជំងឺកូវីដ-១៩នាពេលបច្ចុប្បន្ននេះ ទើបនៅថ្ងៃទី២២ ខែ សីហា ឆ្នាំ២០២១នេះ ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា បានចាត់ឱ្យលោក ជិន ប៊ុនធឿន ជាតំណាងរួមជាមួយក្រុមការងារបន្តនាំយកទេយ្យវត្ថុ និងបច្ច័យ ព្រមទាំងទៀនព្រះវស្សាដ៏មហាសប្បុរសមួយចំនួនធំរបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិ វឌ្ឍនា ប៊ុន ស៊ាងលីទៅវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅតាមបណ្តាវត្តចំនួន០៤ ស្ថិតនៅក្នុងស្រុកត្បូងឃ្មុំ០១វត្ត ស្រុកអូររាំងឳ ០១វត្ត ស្រុកក្រូចឆ្មារ ០១វត្ត និងស្រុកតំបែរ ០១វត្ត ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឆ្លៀតក្នុងឱកាសនោះ លោក ជិន ប៊ុនធឿនបាន សំណេះសំណាល និងពាំនាំយកនូវការផ្តាំផ្ញើរ សួរសុខ ទុក្ខពីសំណាក់ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា ជូនដល់ពុកម៉ែ បងប្អូន លោកតា លោកយាយថា ទីណាមានទុក្ខលំបាក គឺឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា តែងតែចាត់អោយក្រុមការងារចុះមកពិនិត្យ ព្រមទាំងជួយតាមស្ថានភាពជាក់ស្តែង ។ ម្យ៉ាងវិញទៀតលោកបានបន្ថែមថាប្រទេសកម្ពុជាយើង រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី កំពុងរឹតបន្តឹងនូវវិធានការ ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ សូមអោយពុកម៉ែ បងប្អូន មេត្តាចូលអនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល ។

ទេយ្យវត្ថុដែលវេរប្រគេនក្នុងវត្តនីមួយៗរួមមាន:
១-អង្ករ ចំនួន ១តោន ស្មើនឹង ១០០០គីឡូ
២-ត្រីខ ចំនួន ០១កេស ស្មើ ១០០កំប៉ុង
៣-មី ចំនួន ១០កេសធំ
៤-ភេសជ្ជៈ Carabao ៣កេស
៥-ត្រីងៀត ១០ គីឡូ
៦-សាច់ក្រក់ ១០ គីឡូ
៧-សាច់ជ្រូកផាត់ ១០ គីឡូ
៨-ទឹកដោះគោខាប់ ២កេស ស្មើ ៩៦កំប៉ុង
៩-កាហ្វេ ចំនួន ៥កញ្ចប់ធំ ស្មើ ២៥០កញ្ចប់តូច
១០-តែ ២គីឡូ
១១-ស្ករស ២៥ គីឡូ
១២-អំបិល ២៥ គីឡូ
១៣-ប៊ីចេង ១០ គីឡូ
១៤-ទឹកត្រី ៥យួរ ស្មើ ៣០ដប
១៥-ទឹកស៊ីអ៉ីវ ៥យួរ ស្មើ ៣០ដប
១៦-សាប៊ូដុំ ៣០ដុំ
១៧-ច្រាស និងថ្នាំដុសធ្មេញ ១០០ឈុត
១៨-វីតាមីនសេ ១០ប្រអប់
១៩-ប្រេងកូឡា ០៥ដុំ ស្មើ ៦០ដប
២០-ប្រេងខ្យល់ ០៥ដុំ ស្មើ ៦០ដប
២១-ម៉ាស់ ២០ប្រអប់ ស្មើនឹង ១០០០ម៉ាស់
២២-អាល់កុលសម្លាប់មេរោគ ០៤កាន ស្មើ ១២០លីត្រ
២៣-ដបដាក់អាល់កុល 500ml ៤ដប
២៤-ដបសម្រាប់អាល់កុល ១០ដប
២៥-ស្លាដក់ ៧៦អង្គ
២៦-ទៀនវស្សា ០១គូរក្នុងមួយវត្ត
២៧-ថវិកា ២លានរៀលក្នុងមួយវត្ត ។

ក្នុងកម្មវិធីនេះក្រុមការងារក៏បានចែកជូនលោកយាយ លោកតា គណៈកម្មការវត្តចំនួន ៥៥នាក់ ដោយម្នាក់ៗទទួលបាន ឃីដ ០១ ដែលក្នុងនោះមានដូចជា:
១-ខោអាវ ០១ ឈុត
២-ក្រម៉ា ចំនួន ០១
៣-ច្រាស និងថ្នាំដុសធ្មេញ ០១ ឈុត
៤-សាប៊ូ ០១ដុំ
៥-ថ្នាំពេទ្យ ០១ប្រអប់
៦-អាល់កុលសម្រាប់មេរោគ ០១ដបតូច
៧-ម៉ាស់ ១០ ម៉ាស់
៨-សារ៉ុង ០១
៩-ប្រេងកូឡា ០១ដប
១០-ប្រេងខ្យល់ ០១ ដប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម