Connect with us

ព័ត៌មានជាតិ

ថ្ងៃត្រង់នេះ ឃាត់មនុស្សក្នុង​ហាង​ជិត ១០០ នាក់ ផឹកស៊ីផ្គើនវិធានការរដ្ឋបាល

បានផុស

នៅ

កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ចុះផ្អាកអាជីវកម្មអាហារដ្ឋានមួយកន្លែងយីហោ «ឬស្សីផ្អែម» ដែលមានទីតាំងនៅផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោយពីបំពានលួចបេីកទទួលភ្ញៀវចូលប្រមូលផ្តុំផឹកស៊ី ដោយមិនខ្លាចការរីករាលដាលឆ្លងជំងឺ១៩។
ការចុះបង្ក្រាបនេះ បានធ្វេីឡេីងកាលពីរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការឱ្យដឹងថាពីអាជ្ញាធរបានឱ្យដឹងថា ទីតាំងខាងលេីបានលួចបេីកទទួលភ្ញៀវចូលប្រមូលផ្តុំគ្នាជួបជុំផឹកស៊ី ដោយចាប់ផ្តេីមបេីកចាប់ពីថ្ងៃត្រង់រហូតទៅដល់យប់ជ្រៅ ។

ក្រោយពីទទួលបានពណ៌មានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ បានចុះបង្ក្រាបនិងឃាត់ខ្លួនមនុស្សចំនួន១០៣នាក់ និងធ្វើសំណាកដើម្បីរកមេរោគកូវីដ-១៩៕

អត្ថបទ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម