Connect with us

ព័ត៌មានជាតិ

តំណាង​កម្ពុជា​នៅ​ហ្ស៊ឺ​ណែវ​ទទូច​ឲ្យ​លោកស្រី រ៉ូ​ណា ស្ម៊ី​ត គោរព​ឯករាជ្យភាព របស់​ប្រព័ន្ធ​តុលាការ​កម្ពុជា

បានផុស

នៅ

ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា​ នៅ​ទីក្រុង​ហ្សឺ​ណែវ បាន​បដិសេធ​ទាំងស្រុង​ចំពោះ​ការ​លើក​ឡើង​របស់​លោក​ស្រី​សាស្ត្រាចារ្យ Rhona Smith អ្នករាយការណ៍​ពិសេស​ស្តីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ពាក់ព័ន្ធ​នឹង​ការអនុវត្ត​ច្បាប់ និង​ការ​ជំនុំជម្រះ​នៅ​ប្រទេស​កម្ពុជា​។

​តាមរយៈ​ថ្លែងការណ៍​របស់ខ្លួន លោក អាន សុខ​ខឿន បាន​លើកឡើងថា លោកស្រី រ៉ូ​ណា ស្ម៊ី​ត ជា​អ្នកជំនាញ មិនមែន​ជា​មន្ត្រី​របស់​អង្គការ​សហ ប្រជាជាតិ​ទេ ប៉ុន្តែ​បែរជា​លើកឡើង​សម្រាំង​យកតែ​ផ្នែក​ខ្លះ និង​បកស្រាយ​ដោយ​មួលបង្កាច់ មិន​ផ្អែកលើ​ការពិត​។

លោក​បន្ត​ថា ការចូលរួម​ជាមួយ​គ​ណ​បក្សនយោបាយ ឬ​អង្គការ​មិនមែន​រដ្ឋាភិបាល​ណាមួយ ពុំមែន​ជាការ​ផ្តល់​សិទ្ធិ​ឲ្យ បុគ្គល​ណា​ម្នាក់​បំពាន​ច្បាប់ ដោយ​និ​ទណ្ឌ​ភាព​ឡើយ​។ វា​គឺជា​យុត្តាធិការ​របស់​តុលាការ​នៅក្នុង​ការ កំណត់​បទ​ចោទ និង​បន្ត​នីតិវិធី ដោយ​ផ្អែកលើ​មូលដ្ឋាន​នៃ​អង្គហេតុ និង​អង្គច្បាប់​។

​បើ​តាម​លោក អាន សុខ​ខឿន ការធ្វើ​សេចក្តី​សន្និដ្ឋាន​ថា ការ​បើក​សវនាការ​ជំនុំជម្រះ​លើ​បុគ្គល​ណាមួយ ធ្វើឡើង​ក្នុង​ហេតុផល​នយោបាយ និង​ទម្រង់​យុទ្ធសាស្ត្រ​បំភិតបំភ័យ​ចំពោះ​អ្នកមាន​ទស្សនៈ​ផ្ទុយគ្នា គឺជា​ការ​និយាយ​បំផ្លើស​និង​ជា​ការ​ប្រមាថ​ទាំងស្រុង​លើ​ស្ថាប័ន​តុលាការ​ឯករាជ្យ នៃ​រដ្ឋ​អធិបតេយ្យ​។ លោក​ថា បទល្មើស “​ឧបឃាត​” និង “​ការ ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​” មាន​ចែង​យ៉ាង​ច្បាស់​នៅក្នុង​មាត្រា​៤៥១ និង មាត្រា​៤៩៥ នៃ ក្រមព្រហ្មទណ្ឌ​កម្ពុជា ដែល​ត្រូវ​បាន​តាក់​តែង​ឡើង​ដោយមាន​ជំនួយ​ពី​អ្នកជំនាញ​ផ្នែក​ច្បាប់​មកពី​ប្រទេស​លោកខាងលិច​ផងដែរ​។

ចុងចោទ​មានឱកាស​ពេញលេញ​ចូលរួម​សវនាការ ព្រមទាំង​មាន​សិទ្ធិ​រក​មេធាវី​ការពារ ដើម្បី​បង្ហាញ​ទឡ្ហីករណ៍ និង​ដាក់​ភស្តុតាង​ដោះ​បន្ទុក នៅក្នុង​ប្រព័ន្ធ​តុលាការ ដែលជា​ផ្នែក​មួយ​នៃ​សិទ្ធិ​ទទួល​បាន​នូវ​ការ​ជំនុំជម្រះ​ត្រឹមត្រូវ ធានា​ដោយ​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​។ ជនជាប់ចោទ​ក៏បាន​ត្រូវ​គេ​ផ្តល់​មេធាវី ការពារ​សិទ្ធិ​ដោយ​មិន​យក​កម្រៃ ប៉ុន្តែ​ពួកគាត់​បាន សម្រេច​យក​មេធាវី​ការពារ តាម​ជម្រើស​ផ្ទាល់ខ្លួន​វិញ​។

លោក អាន សុខ​ខឿន អះអាងថា ​ដំណើរការ​នីតិវិធី​របស់​តុលាការ​ចំពោះ​ជនជាប់ចោទ ត្រូវ​បាន​ធ្វើឡើង​យ៉ាង​ហ្មត់ចត់ ដោយ​ផ្អែក​ទៅ​លើ បទល្មើស​ដែល​បាន​ចោទប្រកាន់​ស្របតាម​ច្បាប់ ហើយក៏​មិនបាន​ពាក់ព័ន្ធ​នឹង​ការអនុវត្ត​សិទ្ធិ​សេរីភាព ក្នុង​ការ​បញ្ចេញមតិ​និង​ជួបជុំ​ដោយ​សន្តិវិធី​នោះ​ឡើយ​។ បើ​គេ​ចាត់ទុក​ការអនុវត្ត​ច្បាប់ គឺជា​ការ​រឹតត្បិត សេរីភាព នោះ​គឺជា​ការ​បន្ទាប​តម្លៃ​នៃ​គោលការណ៍​នីតិរដ្ឋ និង​ការអនុវត្ត​ស្មើភាព​គ្នា​ចំពោះ​ពលរដ្ឋ​ទាំងអស់ ដែល​ត្រូវបាន​ធានា​ក្នុង​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា​។

​ជាមួយនឹង​ការលើកឡើង​ខាងលើ​នេះ ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ទទូច​ឲ្យ​អ្នករាយការណ៍​ពិសេស​ត្រូវ​គោរព​ការងារ​និង​ឯករាជ្យ​ភាព នៃ​ប្រព័ន្ធ​តុលាការជាតិ ដែល​ក្នុងចំណោម​នោះ មិន​ត្រូវ​ធ្វើការ​វិនិច្ឆ័យ​ជាមុន ឬ​ធ្វើ​អ្វី​ដែល​ជះឥទ្ធិពល​លើ លទ្ធផល នៃ​សំណុំរឿង​ពាក់ព័ន្ធ​នឹង​បុគ្គល​ដែល​កំពុង​រង់ចាំ​សវ​នា​នោះឡើយ​។ ការ​យក​ចិត្ត​ទុកដាក់ ប្រកបដោយ​ការ​ប្រុង​ប្រយ័ត្ន និង​គោរព​នីតិវិធីតុលាការ​ខាងលើ ព្រម​ជាមួយនឹង​ការ​ប្រកាន់​ខ្ជាប់​យ៉ាង ម៉ឺងម៉ាត់​នូវ​ក្រមសីលធម៌ និង​សៀវភៅ​ណែនាំ​ប្រតិបត្តិការ​សម្រាប់​អ្នកទទួល​អាណត្តិ​នីតិវិធី​ពិសេស ដែល​បាន​គូសបញ្ជាក់​អំពី​សារៈសំខាន់ នៃ​ការគោរព​ច្បាប់​ជាតិ និង​ធម្មនុញ្ញ​អង្គការ​សហ ប្រជាជាតិ នឹង​ជួយ​ឲ្យ​រដ្ឋ​ទូទៅ​ទាំងអស់ និង​កម្ពុជា​បន្ត​រក្សា​នូវ​ទំនុកចិត្ត និង​កិច្ច​សហប្រតិបត្តិការ​ពិត​ប្រាកដ ជាមួយ អ្នករាយការណ៍​ពិសេស​៕
ដោយ ៖ កោះ​កែវ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម