ព័ត៌មានជាតិ
ជាង១០ឆ្នាំនេះ កម្ពុជាបានបញ្ជូនពលករទៅធ្វើការនៅកូរ៉េ ជិត៧ម៉ឺននាក់
ភ្នំពេញ ៖ ចាប់តាំងពីឆ្នាំ២០០៧រហូតមកដល់បច្ចុប្បន្ននេះ កម្ពុជាបានបញ្ជូនពលករឱ្យទៅធ្វើការនៅប្រទេសកូរ៉េចំនួន៦៨២៩៤ នាក់ស្រី ១៤,២៥៥ នាក់ដែលមានអាណត្តិការងាររយៈពេល៤ឆ្នាំ១០ខែដោយធ្វើទៅលើផ្នែកឧស្សាហកម្ម កសិកម្ម និងសំណង់ជាដើម។
ថ្លែងនៅក្នុងជំនួបពិភាក្សាការងារជាមួយលោក Park Heung Kyeong ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជានៅព្រឹកថ្ងៃទី២៦ វិច្ឆិកាឆ្នាំ២០២០នៅទីស្ដីការក្រសួង លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានមានប្រសាសន៍ថា ការបញ្ជូនពលករកម្ពុជាទៅធ្វើការនៅកូរ៉េមិនត្រឹមតែជួយលើកស្ទួយដល់ជីវភាពគ្រួសារក៏ដូចជាសេដ្ឋកិច្ចជាតិឲ្យកាន់តែប្រសើរប៉ុណ្ណោះទេថែមទាំងឲ្យពលករទាំងនោះទទួលបាននូវចំណេះដឹងនិងជំនាញព្រមទាំងបទពិសោធន៍ថ្មីៗពីកូរ៉េយកមកអភិវឌ្ឍន៍ប្រទេសពេលដែលពួកគេវិលត្រឡប់មកវិញ។

លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់ភាគីកូរ៉េ ដែលតែងតែជួយដល់ប្រទេសកម្ពុជា។ ជាក់ស្តែងទោះបីបច្ចុប្បន្នស្ថិតក្នុងដំណាក់កាលពិបាកដោយសារជំងឺកូវីដ-១៩ក៏ដោយ ក៏កូរ៉េនៅតែព្រមទទួលយកពលករកម្ពុជាឱ្យធ្វើការនៅប្រទេសខ្លួនដដែល។
លោកបានបន្តទៀតថា «បន្ទាប់ពីស្ថានភាពកូវីដ-១៩ នៅប្រទេសកូរ៉េមានភាពធូរស្រាល ដែលអាចទទួលយកកម្លាំងពលកម្មបរទេសបាន កម្ពុជារំពឹងថា នឹងក្លាយជាប្រទេសអាទិភាពមួយក្នុងចំណោមប្រទេសចំនួន ១៥ ផ្សេងទៀត ដោយសារកម្ពុជាមានស្ថានភាពកូវីដល្អប្រសើរ មានជើងហោះហើរច្រើន»។
ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េបានមានប្រសាសន៍ថា នៅក្នុងឆ្នាំ២០១៩កន្លងទៅ កូរ៉េបានទទួលយកពលករកម្ពុជាប្រមាណ៧៨០០នាក់ទៅធ្វើការនៅកូរ៉េដែលជាចំនួនមួយច្រើនជាងគេក្នុងចំណោមពលករដែលធ្វើការនៅប្រទេសកូរ៉េ ហើយក្នុងដំណាក់កាលជំងឺកូវីដ-១៩ ឆ្នាំ២០២០នេះ រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េនៅតែអនុញ្ញាតទទួលពលករកម្ពុជាដដែលខណៈពេលបច្ចុប្បន្នមានពលករកម្ពុជាប្រមាណជិត ៥០,០០០ នាក់កំពុងបម្រើការងារលើវិស័យនានានៅប្រទេសកូរ៉េ។
លោកទូតបានបញ្ជាក់ថា មូលហេតុដែលកូរ៉េអនុញ្ញាតទទួលពលករកម្ពុជាយ៉ាងដូច្នេះ គឺដោយសារនិយោជកកូរ៉េមានការពេញចិត្តនឹងសមត្ថភាពខ្ពស់របស់ពលករកម្ពុជា មានភាពស្មោះត្រង់នឹងការងារ និងអនុវត្តតាមការណែនាំរបស់ផ្នែកសុខាភិបាលរបស់រដ្ឋាភិបាលកូរ៉េបានយ៉ាងហ្មត់ចត់៕
ដោយ ៖ សំអឿន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


