ព័ត៌មានជាតិ
មកទល់ថ្ងៃនេះ កុមារនិងយុវវ័យ ១៤,២៦៧នាក់ នៅខេត្តសៀមរាប បានទទួលចាក់វ៉ាក់សាំងរួចរាល់ហើយ
បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន បានប្រកាស និង សម្រេចផ្ដល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់កុមារនិងយុវវ័យ ក្នុងក្របខណ្ឌទូទាំងប្រទេស ដែលមានអាយុចាប់ពី១២ឆ្នាំដល់១៧ឆ្នាំមកនោះ មានយុវវ័យជាច្រើននាក់នៅក្នុងខេត្តសៀមរាប បានសម្ដែងនូវការការសប្បាយចិត្ដ និង អរគុណជាអនេកចំពោះសម្ដេច សម្រាប់ការផ្ដល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដោយមិនគិតថ្លៃជូនដល់ពួកគាត់ ។
ពួកគាត់បានឲ្យដឹងទៀតថា នេះជាសក្ខីភាពមួយ ក្នុងចំណោមសក្ខីភាពជាច្រើន ដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានយកចិត្ដទុកដាក់លើកុមារនិងយុវវ័យ ដែលជាទំពាំងស្នងឫស្សី ខណៈពេលដែលជំងឺកូវីដ-១៩ កំពុងធ្វើការរាតត្បាតជាសកលនោះ សម្ដេចតេជោ ហ៊ុន សែន បានខិតខំប្រឹងប្រែងស្វែងរកវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដើម្បីយកមកចាក់ជូនប្រជាពលរដ្ឋ ក៏ដូចកុមារ និង យុវវ័យ ដែលកំពុងប្រឈមនឹងការឆ្លងជំងឺដ៏កាចសាហាវនេះ។
ពួកគាត់បានលើកឡើងបែបនេះ នៅឱកាសដែលពួកគាត់បានទៅទទួលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅក្នុងមណ្ឌលសុខភាពក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះ។
លោក សុខ ថុល នាយករដ្ឋបាលសាលាខេត្តសៀមរាប បានឱ្យដឹងថា ការផ្ដល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី១សម្រាប់កុមារនេះ មានរយៈពេល១៤ថ្ងៃ ហើយនៅទូទាំងខេត្ត មានកុមារនិងយុវវ័យ ដែលមានអាយុចាប់ពី១២ដល់១៧ឆ្នាំ ប្រមាណជាង១២ម៉ឺននាក់ នឹងត្រូវទទួលបានការចាក់វ៉ាក់សាំងជាបន្តបន្ទាប់ នៅតាមបណ្តាទីតាំងដែលបានរៀបចំទុកចំនួន២២កន្លែង នៅតាមបណ្តាស្រុក-ក្រុងទូទាំងខេត្ត ក្នុងនោះនៅមណ្ឌលសុខភាពចំនួន១៧កន្លែង និងនៅតាមមន្ទីរពេទ្យបង្អែកនានា ចំនួន៥កន្លែង ។
លោក សុខ ថុល បានបញ្ជាក់បន្ថែមថា ក្នុងរយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២៣ខែសីហានេះ មានកុមារនិងយុវវ័យ ចំនួន ១៤,២៦៧នាក់ បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី១រួចហើយ ដូច្នេះក្នុងឱកាសនេះ សូមអំពាវនាវដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ឱ្យចូលរួមយ៉ាងសកម្ម និង បង្កលក្ខណៈគ្រប់បែបយ៉ាង នៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩នេះ ពិសេសសូមអំពាវនាវដល់មាតាបិតា ឬអាណាព្យាបាលនៃកុមារទាំងអស់ សូមនាំកូនរបស់ខ្លួនមកទទួលយកការចាក់វ៉ាក់សាំងនេះ ឲ្យបានគ្រប់ៗគ្នា និងទាន់ពេលវេលា ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំង និង ការពារការឆ្លងជំងឺកូវីដ-១៩ ព្រោះការទប់ស្កាត់បានឬមិនបាន គឺផ្តើមចេញពីស្មារតីទទួលខុសត្រូវនៃបុគ្គលម្នាក់ៗ និង គ្រួសារនីមួយៗ នៅក្នុងសង្គមជាតិទាំងមូល ៕



អត្ថបទ៖ គឿនវេត
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២២ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់



