កីឡា
មើលវីដេអូនេះដឹងហើយថា សភាពរបស់ Pacquiao បែបណា ក្រោយចាញ់ Ugas
ស្តេចប្រដាល់ហ្វីលីពីន Manny Pacquiao ត្រូវបានគេមើលឃើញថា សឹងតែមិនអាចបើកភ្នែករួច ហើយត្រូវបានភរិយា បញ្ចុកអាហារ នៅក្នុងវីដេអូឃ្លីបមួយ ដែលបង្ហោះប៉ុន្មានថ្ងៃក្រោយបរាជ័យរបស់គាត់ដោយថ្វីដៃ Yordenis Ugas កាលពីយប់ថ្ងៃសៅរ៍ (ព្រឹកថ្ងៃអាទិត្យនៅកម្ពុជា)។

អ្នកប្រដាល់វ័យ ៤២ ឆ្នាំរូបនេះ បានវិលត្រឡប់មកសង្វៀនវិញជាលើកដំបូង បន្ទាប់ពីផ្អាកអស់រយៈពេល ២ ឆ្នាំ ហើយត្រូវផ្គូរផ្គងឲ្យប្រកួតជាមួយម្ចាស់ជើងឯកទម្ងន់ Welterweight មិនទាន់ស្គាល់ពាក្យថាចាញ់ Errol Spence Jr មុនពេល Ugas ចូលខ្លួនមកប្រកួតជំនួស ដោយសារតែ Spence មានរបួសភ្នែក។
យ៉ាងណាក្តី អ្នកប្រដាល់ហ្វីលីពីន ត្រូវបានអ្នកគាំទ្រជឿជាក់យ៉ាងមុតមាំថា នឹងឈ្នះការប្រកួតនោះ។ ប៉ុន្តែ Ugas បានបង្កឲ្យមានការភ្ញាក់ផ្អើល និងបង្ហាញពីទម្រង់វាយយ៉ាងល្អឥតខ្ចោះនៅ Las Vegas ហើយ Ugas បានយកឈ្នះ Pacquiao ដោយពិន្ទុជាឯកច្ឆន្ទ។

Pacquiao បានរងរបួសភ្នែកក្នុងការប្រកួតនោះ ហើយតម្រូវឲ្យដេរចំនួន ៥ ថ្នេរនៅជិតភ្នែកខាងឆ្វេង។
ទំហំនៃការរងរបួសរបស់ Pacquiao ត្រូវបានបង្ហាញក្នុងសប្តាហ៍នេះ នៅពេលដែលប្រពន្ធរបស់គាត់ឈ្មោះ Jinkee បានបង្ហោះវីដេអូនៅលើ Instagram បង្ហាញពី Pacquiao ស្ទើរតែមិនអាចបើកភ្នែកបាន នៅពេលដែលនាងបញ្ចុកអាហារ។
ចង់ដឹងថា Pacquiao មានសភាពបែបណាក្រោយប្រកួតជាមួយ Ugas តោះមកទស្សនាវីដេអូទាំងអស់គ្នា៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ សោកស្ដាយ! Manny Pacquiao ចាញ់អ្នកប្រដាល់គុយបា Yordenis Ugas ដោយពិន្ទុឯកច្ឆ័ន្ត
-
កីឡា៧ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២១ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
កីឡា៦ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ១៤ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


