ព័ត៌មានជាតិ
រកឃើញ ផលិតផលគុយទាវ កញ្ចប់ក្លែងបន្លំម៉ាកសញ្ញា «ផលិតផល គុយទាវភ្នំពេញ» និង «រូបសញ្ញាប្រាសាទអង្គរវត្ត»
ស្ថានទូតកម្ពុជា ប្រចាំសហរដ្ឋអាមេរិក បានរកឃើញ ផលិតផលគុយទាវកញ្ចប់ ក្លែងបន្លំម៉ាកសញ្ញា ដោយប្រើស្លាកសញ្ញាថា «ផលិតផលគុយទាវភ្នំពេញ» និង «រូបសញ្ញាប្រាសាទអង្គរវត្ត» ដាក់លក់ និងចែកចាយនៅលើទីផ្សារសហរដ្ឋអាមេរិក។
យោងសេចក្តីប្រកាសព័ត៌មាន របស់ស្ថានទូតកម្ពុជា ប្រចាំសហរដ្ឋអាមេរិក ដែលចេញផ្សាយ នៅថ្ងៃទី២៧ ខែសីហានេះ បានឲ្យដឹងថា ថ្មីៗនេះស្ថានទូត បានរកឃើញការចែកចាយ លក់នូវផលិតផល គុយទាវក្រៀមកញ្ចប់ ដែលមិនមែន ជាផលិតផលរបស់កម្ពុជា ហើយនៅលើសំបកវេចខ្ចប់ មានការប្រើប្រាស់ស្លាកសញ្ញា «ផលិតផលគុយទាវភ្នំពេញ» និង «រូបសញ្ញាប្រាសាទអង្គរវត្ត» កំពុងត្រូវបានដាក់លក់ នៅតាមបណ្តាផ្សារអាស៊ី ក្នុងតំបន់ឆ្នេរខាងកើត សហរដ្ឋអាមេរិក។

ស្ថាតទូត ចាត់ទុកថា ការប្រើប្រាស់ពាក្យនិងម៉ាក «ផលិតផលគុយទាវភ្នំពេញ» និង «រូបសញ្ញាប្រាសាទ អង្គរ វត្ត» ដោយមិនមានការអនុញ្ញាត ពីអាជ្ញាធរមានសមត្ថកិច្ចរបស់កម្ពុជា បានរំលោភបំពានលើបទប្បញ្ញត្តិច្បាប់របស់កម្ពុជា កិច្ចព្រមព្រៀង និងសន្ធិសញ្ញាអន្តរជាតិ ជាពិសេសការប្រើប្រាស់ម៉ាកគុយទាវភ្នំពេញ បានធ្វើឲ្យអ្នកប្រើប្រាស់ទូទៅ មានការភាន់ច្រឡំ អំពីប្រភពដើម នៃផលិតផលគុយទាវកញ្ចប់។
ស្ថាតទូតកម្ពុជា ប្រចាំអាមេរិក បានបន្តថា ស្ថានទូតបានស្រាវជ្រាវ កំណត់មុខសញ្ញា និងចាត់អនុព័ន្ធពាណិជ្ជ កម្មអមស្ថានទូត ចុះជួបណែនាំដល់ក្រុមហ៊ុន ដែលនាំចូលផលិតផលទាំងនោះ ដល់ទីតាំងក្រុមហ៊ុន ព្រមទាំងបានចេញលិខិតជូនដំណឹងជាផ្លូវការ ទៅក្រុមហ៊ុនទាំងនោះ ឲ្យបញ្ឈប់ធ្វើការនាំចូល ឬដាក់លក់នូវផលិតបែបនេះបន្តទៀត ហើយស្ថានទូតនឹងដាក់ចេញ នូវវិធានការបន្ត ក្នុងករណីក្រុមហ៊ុន មិនព្រមអនុវត្ត តាមសេចក្តីជូនដំណឹង។

ទន្ទឹមនឹងនេះដែរ ស្ថានទូតបានធ្វើការអំពាវនាវ ដល់ប្រជាពលរដ្ឋ និងសិស្សនិស្សិតខ្មែរ ដែលកំពុងស្នាក់នៅសហរដ្ឋអាមេរិក ឈប់ការជាវយក មកប្រើប្រាស់ នូវផលិតផលក្លែងបន្លំនេះ ព្រមទាំងជួយផ្តល់ដំណឹង ទៅស្ថានទូតតាមរយៈគេហទំព័រ Facebook ស្ថានទូតក្នុងករណីបានឃើញ ឬជួបប្រទះនូវផលិត ផលណាដែលមានប្រើប្រាស់រូបសញ្ញា ដែលជាអត្តសញ្ញាណជាតិនៃកម្ពុជា នៅតាមបណ្តាទីផ្សារនានា ក្នុងសហរដ្ឋអាមេរិក ដើម្បីស្ថានទូត អាចរៀបចំនីតិវិធីតវ៉ា តាមផ្លូវច្បាប់ សំដៅបញ្ឈប់ការដាក់ លក់ផលិតផលក្លែងបន្លំនេះ បានទាន់ពេលវេលា៕
(ដោយ)៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី