Connect with us

ព័ត៌មានជាតិ

ទាល់តែយកសំណាកអាជីវករលើកទី២ និង សំអាតរួចរាល់ ទើបផ្សារសិរីសោភ័ណអាចបើកលក់ឡើងវិញបាន

បានផុស

នៅ

​លោក ​អ៊ុំ​ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ​ បាន​ឲ្យ​ដឹង​ថា ផ្សារ​សិរីសោភ័ណ​ដែល​បាន​បិទ​កន្លងមក គឺ​ត្រូវតែ​រៀបចំ​សណ្ដាប់ធ្នាប់ អនាម័យ​ឲ្យ​បាន​ស្អាត​ត្រឹមត្រូវ ហើយ​ចំពោះ​បងប្អូន​អាជីវករ​ត្រូវ​មក​យក​សំណាក​លើក​ទី​២​ឲ្យ​បាន​រួចរាល់​និង​គ្រប់គ្នា អនុវត្ត​តាម​លក្ខខណ្ឌ​ដែល​រដ្ឋបាលខេត្ត​បានចេញ ទើប​អនុញ្ញាត​ឲ្យ​បើក​ដំណើរការ​លក់ដូរ ឡើងវិញ​បាន លោក​ អ៊ុំ ​រាត្រី ​បាន​មានប្រសាសន៍​នៅព្រឹកថ្ងៃទី​២៧ ខែ​សីហា ឆ្នាំ២០២១​នេះ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ អ៊ុំ ​រាត្រី ​បាន​លើក​ឡើង​ថា ​បងប្អូន​អាជីវករ​ទាំងអស់​ ត្រូវ​រួមសហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច ឲ្យ​បាន​ល្អ​ប្រសើរ​ដោយ​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​តាម​វិធាន​ការណែនាំ​ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ និង​ធានា​បាន​នូវ​សុវត្ថិភាព​ទាំងអស់គ្នា​ផងដែ​រ​។​ លោក​បានបញ្ជាក់​ឲ្យ​ដឹង​បន្ត​ទៀតថា​ ដើម្បី​បើក​ឲ្យ​ផ្សារ​សិរីសោភ័ណ​លក់​វិញ​បាន​ ត្រូវ​ឆ្លងកាត់​ការ​ត្រួតពិនិត្យ​និង​វាយតម្លៃ​របស់​គណៈកម្មកា​រ​រៀបចំ​គ្រប់គ្រង​ផ្សារ។​

អភិបាលខេត្ត​បន្ទាយមានជ័យ បានបញ្ជាក់​ទៀត​ថា ​លក្ខខណ្ឌ​មួយ​ចំនួន​ចំពោះ​បងប្អូន​អាជីវករ​ ដើម្បី​អាច​ចូលទៅ​បើក​លក់ដូរ​វិញ​បាន មានដូចជា​អាជីវករ​ដែល​អនុញ្ញាត​ឲ្យ​ចូល​លក់ដូរ​បាន ​លុះណាតែ​មាន​ប័ណ្ណ​ចាក់​វ៉ាក់សាំង​រួច​ពីរដ​ង​។ អាជីវ​ករ​ទាំងអស់​ ត្រូវ​យក​សំណាក​រក​មេរោគ​កូ​វីដ​-១៩ តាម​ការចាំបាច់​ស្របតាម​ការ​ជូនដំណឹង​របស់​អ្នកគ្រប់គ្រង ផ្សារ​ឬ​អាជ្ញាធរ​មូលដ្ឋាន​។ ក្នុង​ផ្សារ​ត្រូវ​បាញ់ថ្នាំ អាល់កុល​សម្លាប់​មេរោគ​រាល់​សប្តាហ៍ ករណី​មាន​បុគ្គល​ណា​មាន​អា​ការៈ​សង្ស័យ ​ត្រូវ​សហការ​ជាមួយ​ក្រុម​គ្រូពេទ្យ​ដើម្បី​យក​សំណាក​ភ្លាម អាជីវករ​ទាំងអស់​ត្រូវ​រៀបចំ​តូប​របស់ខ្លួន​ឲ្យ​មាន​លក្ខណៈ​ស្រឡះ​ទូលាយ​មាន​ខ្យល់​ចេញចូល​គ្រប់គ្រាន់ និង​រៀបចំ​ដាក់​ឲ្យ​មាន​របៀបរៀបរយ មាន​អាល់កុល ពាក់​ម៉ាស់និង​មិន​អនុញ្ញាត​ឲ្យ​ប្រមូល​ផ្ដុំគ្នា​ឡើយ​។​

ចំណែក​អ្នក​មក​ទិញ​ឥវ៉ាន់​ឬ​អតិថិជន ​ត្រូវតែ​តម្រង់​ជួរ​ដោយ​រក្សា​គម្លាត​ឲ្យ​បាន​១,៥ ម៉ែត្រ​ពីគ្នា​ប្រសិនបើ​ម្ចាស់​តូប​មិន​អនុវត្ត​តាម​ការណែនាំ​នេះ ​ឬ​មិន​ធ្វើតាម​ការណែនាំ​របស់​គ​ណៈ​គ្រប់គ្រង​ផ្សារ​ម្ចាស់​ផ្សារ​ ឬ​មន្ត្រី​មាន​សម​សមត្ថកិច្ច​រក​ឃើញ​ថា ​អាជីវក​រណា​មិន​ធ្វើតាម មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការចម្លង​មេរោគ​កូ​វីដ​-១៩ នឹងត្រូវ​ផ្អាក​មិន​ឲ្យ​ប្រកប​អាជីវកម្ម​នៅក្នុង​ផ្សារ​នេះ​បន្ត​ទៀតឡើយ ចំពោះ​អ្នកគ្រប់គ្រង​ផ្សារ​ត្រូវ​ទទួលខុសត្រូវ​និង​ធានា​បាន​នូវ​ការអនុវត្ត​ការណែនាំ​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព​៕​

អត្ថបទ៖ វ៉ាន់ ណា​ង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

ជប៉ុន បារម្ភ​ថា មហា​គ្រោះ​រញ្ជួយដី​អាច​សម្លាប់​មនុស្ស ៣០ម៉ឺន​នាក់ និង​ខាតបង់​លុយ ១,៨​ទ្រីលាន​ដុល្លារ

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

មីយ៉ាន់ម៉ា៖ ទឹក៤ដប​​ជួយ​ក្មេងស្រី​​ឲ្យរស់​ ទោះ​ជាប់ក្រោម​គំនរបាក់បែករហូត​៥០ម៉ោង

កីឡា១២ នាទីutes មុន

Mascherano ថា Messi ល្អបំផុតក្នុងលោក ទោះទៅលេងការពារ ក៏ល្អដាច់គេដែរ

ព័ត៌មានជាតិ១៨ នាទីutes មុន

សប្តាហ៍​ទី ២​ បន្លែសុវត្ថិភាព​​ផ្សារចុងសប្តាហ៍​​​​នៅ​ក្រុងបាត់ដំបង ទទួល​​ការគាំទ្រ​កាន់តែច្រើន​

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

ឥណ្ឌូណេស៊ីផលិតស៊ុតលើសតម្រូវការ សម្លឹងនាំចេញទៅអាមេរិកដែលខ្វះខាត

Sokha Hotels

ព័ត៌មានពេញនិយម