ព័ត៌មានជាតិ
តុលាការសម្រេចឃុំខ្លួនអ្នកគ្រប់គ្រងហាងនំភីហ្សា
ភ្នំពេញ ៖ លោក អ៊ឹម វណ្ណៈ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ បានសម្រេចចេញដីកាឃុំខ្លួនបុរសខ្មែរអង្គរម្នាក់ជាអ្នកគ្រប់គ្រងហាងលក់ភីហ្សា (ប៉ាប៉ាចន) ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទលួច។
ជនជាប់ចោទរូបនោះមានឈ្មោះ មៀត តារាវិតធីយ៉ា ភេទប្រុស អាយុ៣៣ឆ្នាំ ជាបុគ្គលិក តែត្រូវបានចៅកែឲ្យគ្រប់គ្រងមើលការខុសត្រូវហាងនំភីហ្សា PAPA john’s ដែលមានទីតាំងស្ថិតនៅអគារលេខ១០ ផ្លូវលេខ ៣៥២ កែងផ្លូវលេខ៥១ ភូមិ៨ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ជនជាប់ចោទត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌបឹងកេងកង បានចាប់បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនិងបទល្មើសលួចយកប្រាក់ប្រមាណជាង៨០០ ដុល្លារអាមេរិក និងទូរសព្ទស៊េរីទំនើបចំនួន៨គ្រឿង។ ដើមចមនៃការចាប់បញ្ជូនខ្លួនជនសង្ស័យត្រូវបានសមត្ថកិច្ចឲ្យដឹងថា ឈ្មោះ មៀត តារ៉ាវិតធីយ៉ា បានចូលបម្រើការងារនៅហាងនំភីហ្សា ខាងលើនេះអស់រយៈពេល៥ ខែមកហើយ ដោយការងារជឿទុកចិត្តថៅហាងបានប្រគល់តួនាទីជាប្រធានគ្រប់គ្រងហាងភីហ្សា PAPA john’s បឹងកេងកង ដោយបានទទួលប្រាក់បៀវត្សចំនួន៥២៥ ដុល្លារអាមេរិកក្នុងមួយខែ។ ប៉ុន្តែដោយមួយរយៈពេលចុងក្រោយ ជនសង្ស័យមានអត្តចរិតខុសប្រក្រតី ចេះគៃបន្លំកិបកេងប្រាក់របស់ក្រុមហ៊ុន ទើបថៅកែក្រុមហ៊ុនបញ្ឈប់ការងារនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១។
លុះដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង៦ព្រឹក ឈ្មោះ មៀត តារ៉ាវិតធីយ៉ា បានមកចាក់សោទ្វារហាងនំភីហ្សា ហើយរើកកាយយកប្រាក់សុទ្ធអស់ចំនួន៨០៣ ដុល្លារអាមេរិក និងទូរស័ព្ទសេរីទំនើបវៃឆ្លាតចំនួន៨គ្រឿងរួចរត់គេចខ្លួន។ ដោយទង្វើ និងសកម្មភាពជនសង្ស័យបានប្រព្រឹត្តបទល្មើសយ៉ាងដូច្នោះហើយ បានជាថៅកែហាងនំដាក់ពាក្យប្ដឹងមកសមត្ថកិច្ចចាត់ការតាមច្បាប់ ៕
ដោយ ៖ មករា

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


