Connect with us

ព័ត៌មានអន្ដរជាតិ

ទីបំផុត តាលីបង់ វាយដណ្ដើមបានតំបន់សំខាន់ៗនៃខេត្តរបស់ចលនាតស៊ូប្រដាប់អាវុធ អាហ្វហ្គានីស្ថាន ហើយ

បានផុស

នៅ

លោក Bilal Karimi អ្នកនាំពាក្យក្រុមតាលីបង់បាននិយាយកាលពីថ្ងៃសៅរ៍ថា “តំបន់ Khenj ដែលជាតំបន់យុទ្ធសាស្ត្រខ្លាំងបំផុតរបស់ខេត្តជ្រលងភ្នំ Panjshir និងតំបន់ Anaba ក្បែររដ្ឋធានីខេត្តមួយនេះ ត្រូវបានក្រុមតាលីបង់រឹបអូសយកបានទាំងស្រុងហើយ ដោយនៅសល់តែអគារសំខាន់មួយទៀតនៃតំបន់ Abshar ប៉ុណ្ណោះ” ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Karimi បាននិយាយថា ឥឡូវនេះក្រុមតាលីបង់បានគ្រប់គ្រងលើស្រុកចំនួន ៤ នៃខេត្ត Panjshir ហើយក្រុមសកម្មប្រយុទ្ធកំពុងធ្វើដំណើរឆ្ពោះទៅមជ្ឈមណ្ឌលសំខាន់ៗនៃខេត្តនេះទៀត ។

កាលពីថ្ងៃព្រហស្បតិ៍ដោយដកស្រង់ប្រភពពីតាលីបង់ ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា ក្រុមតាលីបង់បានសម្រេចចិត្តបើកប្រតិបត្តិការយោធា ប្រឆាំងនឹងកងកម្លាំងរណសិរ្សតស៊ូជាតិ (NRF) នៅខេត្ត Panjshir បន្ទាប់ពីបរាជ័យក្នុងការចរចាជាមួយមេដឹកនាំគឺលោក Ahmad Massoud ។

នៅដើមខែសីហា ក្រុមតាលីបង់បានបង្កើនការវាយលុកប្រឆាំងនឹងកងកម្លាំងរដ្ឋាភិបាលនៅអាហ្វហ្គានីស្ថាន ខណៈនៅថ្ងៃទី ១៥ ខែសីហា ក្រុមតាលីបង់បានចូលដល់រដ្ឋធានីកាប៊ុល និងគ្រប់គ្រងវិមានប្រធានាធិបតី ហើយនៅថ្ងៃបន្ទាប់បានប្រកាសថា សង្គ្រាមនៅអាហ្វហ្គានីស្ថានបានបញ្ចប់ហើយ ។

ទន្ទឹមនោះ ការដណ្តើមអំណាចដោយតាលីបង់ក៏បានធ្វើឲ្យអាមេរិកបង្កើនការជម្លៀស និងដកទ័ពចេញពីប្រទេសអាហ្វហ្គានីស្ថាន ដែលបានបិទបញ្ចប់នៅយប់ថ្ងៃទី ៣១ ខែសីហា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ វីដេអូ ក្រុមតាលីបង់ ដង្ហែសម្ញែងអាវុធ រួមទាំងអាវកាក់បំផ្ទុះគ្រាប់បែកអត្តឃាត និងអួតអាងក្បាច់គុនរបស់យុទ្ធជន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២៤ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម