ព័ត៌មានអន្ដរជាតិ
Hot News! ទីបំផុត បន្ទាយចុងក្រោយរបស់ចលនាតស៊ូ អាហ្វហ្គានីស្ថាន ធ្លាក់ទៅលើដៃ ក្រុមតាលីបង់ ហើយ
ក្រុមតាលីបង់បានក្ដោបក្ដាប់ខេត្ត Panjshir ដែលជាបន្ទាយចុងក្រោយនៃកងកម្លាំងប្រឆាំងតាលីបង់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ។
វាជាខេត្តតែមួយគត់ដែលក្រុមតាលីបង់មិនដណ្តើមបាន ក្នុងអំឡុងពេលវាយលុករបស់ពួកគេកាលពីខែមុន ។

យោងតាមសាក្សីមកពីតំបន់នោះបាននិយាយក្នុងលក្ខខណ្ឌអនាមិក ដោយខ្លាចសុវត្ថិភាពរបស់ពួកគេថា ក្រុមយុទ្ធជនតាលីបង់រាប់ពាន់នាក់បានវាយលុកស្រុកចំនួន ៨ នៃខេត្ត Panjshir ។
ទន្ទឹមនោះ អ្នកនាំពាក្យតាលីបង់លោក Zabihullah Mujahid បានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃចន្ទនេះ ដោយនិយាយថា ឥឡូវនេះខេត្ត Panjshir ស្ថិតនៅក្រោមការគ្រប់គ្រងរបស់យុទ្ធជនតាលីបង់ ។

ស្របពេលជាមួយគ្នានេះ រូបភាពនៅលើបណ្តាញសង្គមក៏បានបង្ហាញដែរថា សមាជិកតាលីបង់ជាច្រើននាក់ឈរនៅមុខខ្លោងទ្វារនៃបរិវេណអភិបាលខេត្ត Panjshir ។
រហូតមកដល់ពេលនេះ មេដឹកនាំចលនាតស៊ូអាហ្វហ្គានីស្ថានលោក Ahmad Massoud មិនទាន់មានសេចក្ដីថ្លែងការណ៍ ពាក់ព័ន្ធនឹងបញ្ហាទាំងនេះនៅឡើយទេ ខណៈប្រភពព័ត៌មានមួយបានឲ្យដឹងថា លោកបានធ្វើដំណើរចាកចេញពីជ្រលងភ្នំមួយនេះហើយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Irish Times
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


