ព័ត៌មានជាតិ
អាជ្ញាធរខេត្តកោះកុងគ្រោងនឹងបើកសាលារៀនឡើងវិញនៅខែក្រោយនេះ
អាជ្ញាធរខេត្តកោះកុងគ្រោងនឹងបើកដំណើរការសាលារៀនឡើងវិញនៅខែតុលា ឆ្នាំ២០២១ខាងមុខនេះ បន្ទាប់ពីបានផ្អាកជាង១ឆ្នាំដោយសារជំងឺកូវីដ១៩។
លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានមានប្រសាសន៍នៅរសៀលថ្ងៃទី៦ ខែកញ្ញានេះថា ការបើកដំណើរការសាលានៅខែក្រោយនេះ ដោយសាររដ្ឋបាលខេត្តត្រូវរៀបចំទីតាំងសម្រាប់បញ្ជូនអ្នកជំងឺកូវីដ១៩ និងអ្នកធ្វើចត្តាឡីស័កនៅតាមសាលាមួយចំនួនទៅទីតាំងថ្មី។

លោកបានបន្តថា បច្ចុប្បន្ននេះយើងបានបញ្ជូនអ្នកជំងឺ និងអ្នកធ្វើចត្តាឡីស័កចេញពីសាលាចំនួន៦ហើយក្នុងចំណោមវិទ្យាល័យ៥សាលា និងសាលាបឋមសិក្សា៥សាលាហើយនៅសល់វិទ្យាល័យ៣និងសាលាបឋមសិក្សា១ដែលរង់ចាំសាងសង់មជ្ឈមណ្ឌលស៊ូនឹងរួចរាល់នៅចុងខែកញ្ញានេះ ទើបយកពួកគាត់ទៅដាក់នៅទីនោះ។
លោកបានឱ្យដឹងទៀតថា ក្រៅពីនេះយើងត្រូវរង់ចាំការស្រង់ស្ថិតិសាលាណាខ្លះដែលស្ថិតនៅតំបន់មានហានិភ័យទាប និងសាលាណាខ្លះស្ថិតនៅតំបន់មានហានិភ័យខ្ពស់ ដើម្បីបញ្ជូនបន្តទៅក្រសួងអប់រំ រួចហើយក្រសួងបន្តទៅជូនប្រមុខរដ្ឋាភិបាលជាអ្នកសម្រេច។
ដូចនេះលោកសុំណែនាំដល់រដ្ឋបាលក្រុង ស្រុក និងការិយាល័យអប់រំក្រុង ស្រុក មន្ទីរអប់រំយុវជន និងកីឡាខេត្ត ពិនិត្យ និងពិភាក្សាឱ្យបានគ្រប់ជ្រុងជ្រោយថា តើនៅតាមក្រុង ស្រុកអាចបើកដំណើរការរៀនវិញនៅពេលណាជាក់លាក់ និងត្រូវអនុវត្តវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួនបំផុតដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសាលារៀន និងក្នុងសហគមន៍។
ជាងនេះទៀត ត្រូវកំណត់ទីតាំងណាមានហានិភ័យទាប និងទីតាំងណាមានហានិភ័យខ្ពស់ហើយធ្វើរបាយការណ៍ឱ្យចប់សព្វគ្រប់បញ្ជូនមករដ្ឋបាលខេត្តឱ្យបានមុនថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ខាងមុខនេះ ដើម្បីឱ្យរដ្ឋបាលខេត្តផ្ញើជួនបន្តទៅក្រសួងអប់រំយុវជននិងកីឡា។

លោកបានបន្តទៀតថា « យើងរង់ចាំការសម្រេចជាគោលការណ៍នាថ្ងៃព្រហស្បត្តិ៍ ទី០៩ ខែកញ្ញា ឆ្នាំ២០២១ ក្រោយពីទទួលបានព័ត៌មានត្រឡប់ពីគណៈគ្រប់គ្រងសាលា និងការិយាល័យជំនាញព្រមទាំងការយល់ព្រមពីរដ្ឋបាលក្រុង ស្រុកនីមួយៗ»។
គួរបញ្ជាក់ថា ខេត្តកោះកុងមានសាលាវិទ្យាល័យចំនួន១២សាលា សាលាអនុវិទ្យាល័យចំនួន១៩សាលាបឋមសិក្សា និងមត្តេយ្យរដ្ឋចំនួន១២១សាលា និងសាលាមត្តេយ្យសិក្សាសហគមន៍១៣សាលា។ ក្នុងនោះខេត្តមានសិស្សកម្រិតបឋមសិក្សាមានចំនួន១៦,៦៨០នាក់ និងសិស្សកម្រិតមធ្យមសិក្សាមាន ៥,៣៩៣នាក់៕
អត្ថបទ៖ សំអឿន
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


