Connect with us

ជីវិតកម្សាន្ដ

ទោះសិល្បៈកំពុងរលូនក្តី តែសុខ វិច្ចរា មិនបោះបង់ការសិក្សាឡើយ​

បានផុស

នៅ

តារាស្រីកញ្ញា សុខ វិច្ចរា កំពុង​នឹក​ស្ដាយ​ពេលវេលាដែល​កន្លងមក​នាង​បាន​បោះបង់​ឱកាស​ការងារ​សិល្បៈ​ជាច្រើន​ដូចជា​សម្ដែង​រឿង​ភាគ​ និង​សម្ដែង​តាម​កម្មវិធី​សិល្បៈ​នានា​ព្រោះតែ​ជាប់រវល់​ការសិក្សា​ធំ​ជាង​។​

ក្នុងស្ថានភាព​បែបនេះ​ នាង​មិនសូវ​បាន​ចូលប្រឡូក​ក្នុង​ពិភព​សិល្បៈ​ដូចជា​តារាឯទៀតនោះទេ ទោះ​ជា​យ៉ាងណាក្តី​ បច្ចុប្បន្ននេះ នាង​ចង់​ចូលរួម​ការងារ​សិល្បៈ​ដើម្បី​សាង​កេរ្តិ៍ឈ្មោះ​ទាំង​ការសម្តែង​ភាពយន្ត ​ច្រៀង​ និង​កម្មវិធី​កម្សាន្ត​នានា​ដូច​គេ​ដែរ​ ​ចំពោះ​ការផ្ដល់​ឱកាសរួមទាំង​ការងារ​សិល្បៈ​ទាំងឡាយ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សុខ វិ​ច្ច​រា ក្នុងនាម​ជា​ម្ចាស់​ជ័យលាភី​លេខ១ ហ្វ្រេស​ស៊ីហ្គើ​ល១​រូប​ ពេល​ឃើញ​ហ្វ្រេស​ស៊ី​ទាំងស្រី​ទាំងប្រុស​ជាច្រើន​នាក់​ល្បីឈ្មោះ​ក្នុង​ពិភព​សិល្បៈ​ នាង​ក៏មាន​ចិត្ត​ចង់​ធ្វើ​ដូច​គេ​ដែរ​។ ដូច្នេះ​ហើយ​នាង​បាន​តាំងចិត្ត​ថា ​ទោះជា​ជាប់រវល់​ការងារ​ក្រៅ​សិល្បៈ​ក្តីនាង​នឹង​ឆ្លៀត​ចូលរួម​ឱ្យបាន​ក្នុង​ការចេញ​សំដែង​សិល្បៈ​។ ​នាង​មាន​ចំណូលចិត្ត​ទាំង​សិល្បៈ​ក្នុង​វិស័យ​ភាពយន្ត​ព្រមទាំង​ចម្រៀង​ផងដែរ​។​

ថ្មីៗ​នេះ​នាង​និយាយថា ​កន្លងមក​នាង​ខ្ញុំ​បាន​បោះបង់​ឪ​កាស​សម្ដែង​ជាច្រើន​ទាំង​ភាពយន្ត​ទាំង​សិល្បៈ​មួយចំនួនទៀត​ព្រោះតែ​ជាប់​រៀន​ ហើយក៏​រវល់​ការងារ​ក្រៅ​ទៀត​ដែរ មាន​គេ​ទំនាក់ទំនង​ឲ្យ​ចូលរួម​សម្ដែងតែ​ខ្ញុំ​គិតថា ការងារ​ក្រៅ​សិល្បៈ​សំខាន់​ជាង ​គឺ​ដើម្បី​ជីវភាព​របស់​យើង​។​ ទោះយ៉ាង​ណា​ពេលនេះ​នាង​ខ្ញុំ​កំពុង​បាន​ឱកាស​មកវិញ ​គឺ​ការសម្តែង​ភាពយន្ត​និង​កំពុង​ធ្វើជា​តារាចំរៀង​ទៀត​ផង​ ព្រមទាំង​មានការ​ងារ​សិល្បៈ​តាម​ទូរទស្សន៍​នានា​ដែរ​។​

ថ្វីបើ​មិនបាន​ចូលរួម​ក្នុង​ពិភព​សិល្បៈ​ពេញទំហឹង​ក្តី ​តែ​បច្ចុប្បន្ននេះ​ សុខ វិ​ច្ច​រា បាន​ចូលថត​ស្ព​ត​ពាណិជ្ជកម្ម​មួយចំនួន​ឱ្យ​ទូរទស្សន៍​នានា​ផងដែរ​។​

ក្នុងនាមហ្វ្រេស​ស៊ី​ហ្គើ​ល ឆ្នាំ2017 ជ័យលាភី​លេខ១ សុខ វិ​ច្ច​រា មាន​អាយុ 17 ឆ្នាំ​ក្នុង​តំណែង​ស្រី​ស្អាត​នាង​មិនបាន​ចាប់យក​ជាប់លាប់​ទេ​ ​ព្រោះតែ​រវល់​សិក្សា ម្ល៉ោះហើយ​ទស្សនិកជន​បាន​ស្គាល់​នាង​ពុំ​សូវ​ទូលំទូលាយ​ទេ ពេលណា​មានឱកាស​ថត​សិល្បៈ​នាង​និង​ចេញ​ថត​ឲ្យ​ពេញទំហឹង ដើម្បី​ឲ្យ​ទស្សនិកជន​បាន​ស្គាល់​នាង​ តែ​ពេលនេះ​នាង​កំពុង​ផ្ដោតលើ​ការសិក្សា​សំខាន់​ជាង​៕

អត្ថបទ៖ ​រុងរឿង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម