កីឡា
ក្លិបបាល់ទះឥណ្ឌូណេស៊ី Bhayangkara នាំយកកីឡាករលំដាប់ពិភពលោក ៤ នាក់ត្រៀមពាន AVC Champions League
ក្លិបបាល់ទះរបស់ប្រទេស ឥណ្ឌូណេស៊ី Jakarta Bhayangkara Presisi បានចុះកិច្ចសន្យានាំយកកីឡាករលំដាប់ពិភពលោកចំនួន ៤ នាក់ ដើម្បីចូលរួមការប្រកួតពានរង្វាន់ក្លិបប្រចាំតំបន់ អាស៊ី AVC Men’s Volleyball Champions League 2026។

យោងតាម Volleytrails បានឱ្យដឹង ថា ក្រុម Jakarta Bhayangkara បានចុះកិច្ចសន្យានាំយកកីឡាករឆ្នើមៗ ៤ នាក់ ដើម្បីត្រៀមពានបាល់ទះលំដាប់ទី ១ ក្នុងតំបន់អាស៊ី នេះ រួមមានអ្នកបាំងបាល់កណ្តាលជម្រើសជាតិ គុយបា Robertlandy Simón, ស្មាត់ជម្រើសជាតិ ស្លូវេនី Rok Možič, ស្មាត់ជម្រើសជាតិ ម៉ាលៀន Noumory Keita និងស្មាត់ជម្រើសជាតិ អ៉ីរ៉ង់ Bardia Saadat។
គិតត្រឹមពេលនេះ ក្លិប Bhayangkara ដែលជាជើងឯករងលីគ ឥណ្ឌូណេស៊ី Proliga 2026 បានប្រកាសចុះកិច្ចសន្យាយកបានជាផ្លូវការមានចំនួន ៣ នាក់ហើយ រួមមានកីឡាករ Robertlandy Simón, Noumory Keita និង Bardia Saadat។ ដោយឡែកកីឡាករ Rok Možič មិនទាន់មានការប្រកាសនៅឡើយទេ។

គួរបញ្ជាក់ ថា ពាន AVC Men’s Volleyball Champions League 2026 នឹងធ្វើនៅប្រទេស ឥណ្ឌូណេស៊ី ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០២៦។ ក្រុម Bhayangkara ស្ថិតនៅពូល A ជាមួយក្រុម Al Rayyan Ray របស់ កាតា, ក្រុម Hyundai Capital Skywalkers របស់ កូរ៉េខាងត្បូង និង Zhaiyk VC របស់ កាហ្សាក់ស្ថាន។
ចំណែកពូល B វិញមាន ៣ ក្រុម រួមមានក្រុម Foolad Sirjan Iranian របស់ អ៉ីរ៉ង់, Jakarta Garuda Jaya របស់ ឥណ្ឌូណេស៊ី និង Nakhonratchasima របស់ ថៃ៕

អត្ថបទ៖ សេម កុសល
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


