ព័ត៌មានជាតិ
នគរបាល បង្កឲ្យមានអំពើហិង្សាលើយុវតីម្នាក់ ត្រូវបានបញ្ជូនទៅតុលាការហើយ
នគរបាលម្នាក់ ដែលអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក សង្ស័យបង្កឲ្យមានអំពើហិង្សា នៅលើនារីម្នាក់ កាលពីយប់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ ត្រូវមានសមត្ថកិច្ចជំនាញ បញ្ជូនខ្លួនទៅតុលាការហើយ នៅព្រឹកថ្ងៃសុក្រនេះ។
លោកវរសេនីយ៍ឯក សាន សុខសីហា ជំនួយការស្នងការ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មី នៅព្រឹកថ្ងៃទី១០ ខែកញ្ញានេះថា មន្ត្រីនគរបាល ដែលសង្ស័យអនុវត្តច្បាប់ចរាចរណ៍ បង្កឲ្យមានអំពើហិង្សានោះ នៅតែអះអាងថា រូបខ្លួនគ្រាន់តែចេញលើកដៃ ដើម្បីរារាំងអ្នកមិនអនុវត្តច្បាប់ចរាចរណ៍ប៉ុណ្ណោះ ហើយនារីដែលរងគ្រោះ គឺរងរបួសដោយសារដួលប៉ុណ្ណោះ។ ចំណែកឯ ខាងនារីដែលរងរបួស នៅតែអះអាងថា សមត្ថកិច្ចរូបនោះ បានប្រើហិង្សាលើខ្លួន។ ដូច្នេះមិនមានការ សម្របសម្រួលត្រូវរ៉ូវគ្នានោះទេ។

លោកវរសេនីយ៍ឯក សាន សុខសីហា បានបញ្ជាក់បន្ថែមថា នៅព្រឹកនេះ សមត្ថកិច្ចជំនាញ បានបញ្ជូនមន្ត្រីនគរបាល ដែលសង្ស័យបង្កឲ្យមានអំពើហិង្សានោះ ទៅតុលាការហើយ។ រីឯបុរសម្នាក់ និងនារីម្នាក់ ដែលបើកបរល្មើសច្បាប់ចរាចរណ៍ មិនពាក់មួកសុវត្ថិភាព ហើយបើកគេចពីសមត្ថកិច្ចនោះ ក៏ត្រូវរងការពិន័យ ឬក៏អាចត្រូវតុលាការចោទប្រកាន់បានដែរ។
យ៉ាងណាក៏ដោយ អ្នកនាំពាក្យ នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ មិនអាចបញ្ជាក់អំពីចំណាត់ការបែបណានៅឡើយទេ ចំពោះមន្ត្រីនគរបាល ដែលសង្ស័យអនុវត្តច្បាប់ចរាចរណ៍ បង្កឲ្យមានអំពើហិង្សានោះ ព្រោះជាសិទ្ធិសម្រេច របស់តុលាការ។
សូមជម្រាបថា នៅយប់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ មានហេតុការណ៍ ប៉ះទង្គិចរវាងនគរបាលម្នាក់ និងប្រជាពលរដ្ឋ មិនគោរពច្បាប់ចរាចរណ៍២នាក់ ដោយក្នុងហេតុការណ៍នេះ បណ្តាលឲ្យនារីម្នាក់ រងរបួសបែកក្បាល។ នារីរងគ្រោះ ដែលរងរបួស បែកក្បាលនោះ មានឈ្មោះ ងន ស្រីនិច អាយុ២២ឆ្នាំ ស្នាក់នៅបុរីលឹម ឈាង ហោចំការដូង។ ចំណែកឯសមត្ថកិច្ច ដែលសង្ស័យយកអាយកូម វាយចំក្បាលនារីរូបនោះ មានឈ្មោះ ម៉ាត់ ពិសី។
បើតាមសេចក្ដីរាយការណ៍ ពីកន្លែងកើតហេតុ បានឲ្យដឹងថា គេឃើញប្រុសស្រីមួយគូជិះម៉ូតូឌុបគ្នា ដោយមិនមានមួកសុវត្ថិភាព ហើយពេលជួបនគរបាល ដែលកំពុងត្រួតពិនិត្យអនុវត្តច្បាប់ ក៏ព្យាយាមជិះគេច។ តែត្រូវបានគេអះអាងថា មន្ត្រីនគរបាល បានប្រើអាយកូម វាយសម្តៅបុរសជាអ្នកឌុប តែមិនត្រូវអ្នកឌុបទេ បែរជាត្រូវនារីខាងក្រោយទៅវិញ ដែលបង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង។ តែទោះជាបែបនេះក្ដី មន្ត្រីនគរបាលរូបនេះ បានអះអាងថា រូបខ្លួនគ្រាន់តែចេញលើកដៃ ដើម្បីរារាំងអ្នក មិនអនុវត្តច្បាប់ចរាចរណ៍ប៉ុណ្ណោះ។ រីឯស្ត្រីដែលរងរបួស នៅតែអះអាងថា សមត្ថកិច្ចរូបនោះ បានប្រើហិង្សាលើខ្លួន៕
អត្ថបទ៖ ឃួន សុភ័ក្រ



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី