ព័ត៌មានជាតិ
គិតត្រឹមឆ្នាំនេះខេត្តកំពតមានផ្ទៃដីដាំម្រេចកើនដល់ជិត៣០០ហិចតានិងអាចប្រមូលផលបានជាង៨០តោន
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា គិតត្រឹមឆ្នាំ២០២០នេះខេត្តកំពតមានផ្ទៃដីដាំម្រេចកើនឡើងដល់ជិត៣០០ហិកតា ដែលអាចប្រមូលទិន្នផលបានរហូតដល់ជាង៨០តោន ខណៈកាលពីឆ្នាំ២០១០មានផ្ទៃដីតែ១០ហិចតា ដែលអាចប្រមូលទិន្នផលបានតែ ១០តោនប៉ុណ្ណោះ។
ថ្លែងនៅក្នុងពិធីប្រគល់និងទទួលឧបករណ៍វេចខ្ចប់ និងការបញ្ជាទិញ “ម្រេចកំពត” របស់សាធារណរដ្ឋឆែក និងក្រុមហ៊ុន EU Land and Pepper កាលពីថ្ងៃទី២៧ខែវិច្ឆិកានៅទីស្នាក់ការសមាគមលើកកម្ពស់ម្រេចកំពតខេត្តកំពតលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានបន្តថា ក្រសួងបានជ្រើសរើស និងចុះបញ្ជី “ម្រេចកំពត” ជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដំបូងគេបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា កាលពីឆ្នាំ២០១០ ដែលចាប់ផ្តើមដំបូង មានផលិតករចំនួន ១១៨គ្រួសារ ក្រុមហ៊ុនចំនួន ១២ និងផ្ទៃដីដាំដុះចំនួន ១០ហិចតា ដែលអាចប្រមូលទិន្នផលបានតែ ១០តោនប៉ុណ្ណោះ។
លោករដ្ឋមន្ត្រីបានបន្ថែមថា ប៉ុន្តែមកដល់ឆ្នាំ២០២០នេះ មានផលិតករសរុបចំនួន ៤៥៥គ្រួសារ ក្រុមហ៊ុនចំនួន ៣៨ និងផ្ទៃដីដាំដុះកើនឡើងដល់២៩០ហិចតា ដែលអាចប្រមូលទិន្នផលបានរហូតដល់ចំនួន ៨២,៧៨តោន និងមានទីផ្សារនាំចេញទៅប្រទេសនៅទ្វីបអាស៊ី និងអឺរ៉ុប។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ “ម្រេចកំពត” ត្រូវបានទទួលការចុះបញ្ជីជាបន្តបន្ទាប់នៅក្នុងតំបន់ និងសកលលោក ហើយទទួលបានការការពារនៅប្រទេស ថៃ វៀតណាម និងសហភាពអឺរ៉ុប ហើយថ្មីៗនេះក្រសួងពាណិជ្ជកម្មបានជួយសម្របសម្រួលដាក់ពាក្យស្នើសុំចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ”ម្រេចកំពត” ជាអន្តរជាតិ នៅបណ្តាប្រទេសចំនួន៥០ ក្រោមច្បាប់ស្តីពីទីក្រុងហ្សឺណែវ នៃកិច្ចព្រមព្រៀងទីក្រុងលីស្បោន ស្តីពីប្រភពដើមទំនិញ និងម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ។
ពាក់ព័ន្ធនឹងឧបករណ៍វេចខ្ចប់ និងការបញ្ជាទិញ “ម្រេចកំពត” របស់សាធារណរដ្ឋឆែក និងក្រុមហ៊ុន EU Land and Pepperនេះលោករដ្ឋមន្ត្រីបានវាយតម្លៃនិងកោតសរសើរខ្ពស់ចំពោះ លោក Stěpán Vojnár ភារធារីនៃស្ថានទូតឆែក និងជាអគ្គរដ្ឋទូតស្តីទី សាធារណរដ្ឋឆែក ប្រចាំព្រះរាជាណាចក្រកម្ពុជា និងក្រុមហ៊ុន EU Land and Pepper Investment ដែលបន្តគាំទ្រ និងជាពិសេសសហការរៀបចំពិធីប្រគល់ទទួលម៉ាស៊ីនវេចខ្ចប់ និងបញ្ជាទិញ “ម្រេចកំពត” ក្នុងកាលៈទេសៈនៃការរាតត្បាតនៃជំងឺកូវីដ-១៩នេះ ដែលជាសកម្មភាពដ៏សំខាន់មិនអាចកាត់ថ្លៃបាន ព្រោះបានចូលរួមក្នុងការសម្រួលបន្ទុក និងកាត់បន្ថយបញ្ហាប្រឈមដែលផលិតករម្រេចកំពតកំពុងជួបប្រទះ។
ជាមួយគ្នានេះដែរលោករដ្ឋមន្ត្រីបានស្នើសុំ និងលើកទឹកចិត្តឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការជាតិ និងអន្តរជាតិពាក់ព័ន្ធ ព្រមទាំងដៃគូអភិវឌ្ឍន៍ និងផលិតករម្រេចកំពតទាំងអស់ ឱ្យបន្តសហការនិងចូលរួមឱ្យបានសកម្មបន្ថែមទៀត ក្នុងសកម្មភាពលើកកម្ពស់ម្រេចកំពតកម្ពុជា និងបានផ្តល់អនុសាសន៍មួយចំនួន សំដៅលើកកម្ពស់ភាពប្រកួតប្រជែង រក្សាកេរ្តិ៍ឈ្មោះ និងគុណភាពនៃផលិតផលសម្គាល់ភូមិសាស្ត្រ “ម្រេចកំពត” ដើម្បីបង្កើនទំនុកចិត្តចំពោះអ្នកប្រើប្រាស់ និងការស្វែងរកទីផ្សារបន្ថែម តាមរយៈការរៀបចំសន្និសីទប្រចាំឆ្នាំជាមួយនឹងសហព័ន្ធម្រេចកម្ពុជា និងសហគមន៍ម្រេចពិភពលោក (World Pepper Community) ព្រមទាំងពង្រឹងការអនុវត្តច្បាប់ដើម្បីលុបបំបាត់និងទប់ស្កាត់ការក្លែងបន្លំទំនិញសម្គាល់ភូមិសាស្ត្រ “ម្រេចកំពត”៕
ដោយ ៖ សំអឿន
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


