កូវីដ-១៩
ជំងឺកូវីដ-១៩កំពុងហក់ឡើងបន្តិចនៅតាមបណ្តាខេត្ត
មួយរយៈចុងក្រោយនេះស្ថានភាពជំងឺកូវីដ-១៩នៅប្រទេសកម្ពុជាបានហក់ឡើងបន្តិចនៅតាមបណ្តាខេត្តមួយចំនួន បន្ទាប់ពីមានការថមថយចុះជាបន្តបន្ទាប់ក្នុងអំឡុងខែសីហារហូតដល់ដើមខែកញ្ញានេះ។ នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលបានឱ្យដឹងថា ប៉ុន្មានថ្ងៃចុងក្រោយនេះគេសង្កេតឃើញថា ចំនួនករណីជំងឺ កូវីដ-១៩ មានការហក់ឡើងបន្តិច នៅតាមបណ្តាខេត្តមួយចំនួន ដែលភាគច្រើនបានកើតឡើងនៅទីផ្សារលក់ដូរដែលមិនមែនជាផ្សារទំនើប គឺផ្សារលក់ដូរនៅតាមបណ្តាខេត្ត ក្រុង ភូមិ ទីប្រជុំជននានាជាដើម ដែលប្រជាពលរដ្ឋមានការទៅទិញម្ហូបអាហារ និងគ្រឿងឧបភោគបរិភោគ ឬជួបជុំគ្នាបរិភោគជាដើម។

ក្រសួងសុខាភិបាលសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ កុំមានអារម្មណ៍ស្កប់ស្កល់ ដោយមានការពឹងផ្អែកទាំងស្រុងទៅលើវ៉ាក់សាំងដែលបានទទួលនោះ ពីព្រោះតាមរយៈអង្គការសុខភាពពិភពលោក វ៉ាក់សាំងមានប្រសិទ្ធភាព ការពារយើងមិនឱ្យឈឺធ្ងន់ធ្ងរ ដែលតម្រូវឱ្យសម្រាកពេទ្យ និងកាត់បន្ថយហានិភ័យនៃការស្លាប់ដោយសារជំងឺកូវីដ-១៩ ប៉ុន្តែលទ្ធភាពចម្លងវីរុសកូវីដ-១៩ ចំពោះបុគ្គលដែលបានចាក់វ៉ាក់សាំងរួច គឺនៅតែអាចឆ្លងបានប្រសិនបើបុគ្គលនោះមិនបានអនុវត្តនូវវិធានការបង្ការការចម្លងវីរុសកូវីដ-១៩បានខ្ជាប់ខ្ជួនទេនោះ ពិសេសវីរុសបំប្លែងថ្មីប្រភេទ “ដែលតា” កំពុងមានការកើនឡើងជារៀងរាល់ថ្ងៃគួរឱ្យព្រួយបារម្ភជាខ្លាំង។

ក្រសួងសុខាភិបាល សូមអំពាវនាវ និងក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារនិង៣កុំ តាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ព្រមទាំងយកចិត្តទុកដាក់ខ្ពស់តាមដានការអនុវត្តន៍វិធានាការសុខាភិបាលនៅតាមទីតាំងនានា ជាពិសេសទីតាំងមានហានិភ័យខ្ពស់។
គួរបញ្ជាក់ថាថ្ងៃទី១៣ ខែកញ្ញានេះ កម្ពុជាបានរកឃើញអ្នកឆ្លងថ្មី ៦២៩ ជាសះស្បើយ ៤២២នាក់ និងស្លាប់៩ នាក់ នាំឱ្យមានអ្នកឆ្លងសរុប ១០០,១៣៣នាក់ អ្នកជាសះស្បើយចំនួន ៩៤,៣២៦នាក់ និងអ្នកស្លាប់ចំនួន ២០៤៩នាក់៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


