ព័ត៌មានជាតិ
មន្ទីរកសិកម្មខេត្ត ចុះចាក់វ៉ាក់សាំងបង្ការ ជំងឺដុំពកស្បែកគោ នៅស្រុកសៀមប៉ាង
មន្ត្រីមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ខេត្តស្ទឹងត្រែងនៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២១ បានបន្តប្រតិបត្តិការចាក់វ៉ាក់សាំងគោក្របី ជូនប្រជាពលរដ្ឋ នៅស្រុកសៀមប៉ាងបន្តទៀត ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺឆ្លងដុំពកគោ។

លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ខេត្តស្ទឹងត្រែង បានបញ្ជាក់ថា ប្រតិបត្តិការចាក់វ៉ាក់សាំង ធ្វើតែតំបន់ណាដែលមានផ្ទុះឡើង ជំងឺដុំពកនេះ។
លោកប្រធានមន្ទីរកសិកម្ម ក៏អំពាវនាវដល់ម្ចាស់គោ ក្របី ត្រូវថែរក្សា សត្វចិញ្ចឹមរបស់ខ្លួន និងអនុវត្តតាមបច្ចេកទេស ដែលមន្ត្រីបសុព្យាបាលសត្វណែនាំ និងកុំលែងចោលដើរពាសវាលពាសកាលព្រោះ វាប្រឈមនិងការឆ្លងជំងឺដុំពកនេះ។

លោកប្រធានមន្ទីរបានសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋ អ្នកចិញ្ចឹមគោក្របីទាំងអស់ ចូលរួមសហការណ៏ ផ្តល់ព័ត៌មានមកមន្ត្រីបសុព្យាបាលសត្វ នៅតាមមូលដ្ឋានឱ្យបានឆាប់ ក្នុងករណីសត្វគោកើតជំងឺដុំពកស្បែក ដើម្បីឱ្យមន្ត្រីបសុពេទ្យ មានចំណាត់ការភ្លាមៗ ក្នុងការទប់ស្កាត់កុំឱ្យជំងឺនេះ រីករាលដាលទៅលើគោក្របីផ្សេងៗទៀត។

លោក សៀង មេងហ៊ង ប្រធានការិយាល័យផ្នែកបសុព្យាបាលសត្វ នៃមន្ទីរកសិកម្មបានបញ្ជាក់ថា បញ្ហាប្រឈមនេះមន្ត្រីជំនាញបសុព្យាបាលសត្វ បានចុះផ្សព្វផ្សាយទៅអាជ្ញាធរមួលដ្ឋានរួចហើយ ឱ្យម្ចាស់គោក្របីបង្កើនការធ្វើជីវអនាម័យសត្វ ហើយពេលមានកើតជំងឺដុំពកសូមឱ្យផ្តល់ដំណឹងទៅអាជ្ញាធរដែលនៅជិតបំផុត ដើម្បីយើងរួមគ្នាដោះស្រាយបញ្ហា។

លោក កែវ ខាំណយ កសិករចិញ្ចឹមគោនៅស្រុកសៀមប៉ាងបានបញ្ជាក់ថា ឆ្នាំនេះជំងឺដុំពកគោ បានធ្វើឱ្យសត្វគោដំបៅពេញខ្លួន ហើមជើង ខ្លួនក្ដៅ មិនចង់ស៊ីស្មៅ នឹងធ្វើឱ្យងាប់ បើខ្វះការថែទាំ និងមិនបានចាក់ថ្នាំព្យាបាល។
ប្រជាកសិករចិញ្ចឹមគោមួយចំនួនពិតជាមិនបានថែទាំដិតដល់ទេ ច្រើនលែងគោឱ្យដើរស៊ីស្មៅផ្តេសផ្តាស់ ហើយគោខ្លះទៀតឈឺស្លាប់នៅក្នុងព្រៃក៍មានទើបបណ្តាលឱ្យ កើតជំងឺឆ្លងនេះជាហូរហែរមក៕
អត្ថបទៈ ងិនលីម
-
សន្តិសុខសង្គម៧ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៥ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ២១ ម៉ោង agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានជាតិ២១ ម៉ោង agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា
-
កីឡា៤ ថ្ងៃ agoអ្នកគាំទ្រប្រមាណ ៧ ពាន់នាក់ទស្សនាការប្រកួតមិត្តភាព រវាងក្រុមតារាកម្ពុជា និងសសយក ខេត្តបន្ទាយមានជ័យ


