Connect with us

សុខភាព

តើក្មេងៗត្រូវរង់ចាំយូរប៉ុនណា ទើបអាចចាក់វ៉ាក់សាំងផ្សេង ក្រោយចាក់វ៉ាក់សាំងកូវីដ?

បានផុស

នៅ

ក្រោយកុមារតូចៗចាក់ថ្នាំបង្ការកូវីដ-១៩រួចរាល់ទាំងដូសទី១ និងទី២ ពេទ្យជំនាញមិនទាន់អនុញ្ញាតឱ្យចាក់វ៉ាក់សាំងផ្សេងភ្លាមៗនៅឡើយទេ ដោយត្រូវរង់ចាំយ៉ាងហោច ២៨ថ្ងៃសិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បច្ចុប្បន្ន មិនទាន់មានការសិក្សាច្រើនឡើយអំពីគម្លាតរវាងវ៉ាក់សាំងកូវីដ និងវ៉ាក់សាំងផ្សេង ចំពោះសុខភាពកុមារចាប់ពី ៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ។ យ៉ាងណាមិញ យោងតាមការចុះផ្សាយរបស់ UNICEF បានឱ្យដឹងថា ក្រោយចាក់វ៉ាក់សាំងកូវីដ-១៩ទាំងពីរលើក មនុស្សពេញវ័យអាចចាក់វ៉ាក់សាំងផ្សេងទៀតបាន លុះត្រាតែបាន ២៨ថ្ងៃសិន ទើបវាមិនបង្កផលប៉ះពាល់។

ប្រភពដដែលបន្តថា ការចាក់វ៉ាក់សាំងសំខាន់ៗមួយចំនួនដូចជា វ៉ាក់សាំងតេតាណូស ឬវ៉ាក់សាំងផ្ដាសាយ។ល។ អាចធ្វើទៅបានដោយពុំមានផលអវិជ្ជមាន ឬផលរំខាននោះទេ។

ផ្អែកតាមការអះអាងនេះ ការចាក់​វ៉ាក់សាំង​ដទៃ​ ក្រោយ​វ៉ាក់សាំង​កូវីដ-១៩សម្រាប់កុមារ ក៏មិនខុសគ្នាប៉ុន្មានដែរ គប្បីរង់ចាំ ២៨ថ្ងៃដូចគ្នា សឹមបន្តចាក់វ៉ាក់សាំងផ្សេងទៀត។ ​

ដោយឡែក ប្រភពពី CDC អាមេរិក​បាន​ណែនាំ​ឲ្យ​ចាំ​រយៈ​ពេល ​១៤​ថ្ងៃ​ ក្រោយ​ចាក់​វ៉ាក់សាំង​កូវីដ-១៩​ សឹម​ចាក់​វ៉ាក់សាំង​ផ្សេង ព្រោះ​នៅ​មិន​ទាន់​មាន​ការ​សិក្សា​គ្រប់​គ្រាន់​ដើម្បី​បញ្ជាក់​ពី​ប្រតិកម្ម​របស់​វ៉ាក់សាំង​កូវីដ-១៩ និង​វ៉ាក់សាំង​ដទៃ​ទៀត​នៅ​ឡើយ។ ប៉ុន្តែដោយសារវ៉ាក់សាំង Sinovac ត្រូវរក្សាគម្លាតរយៈពេលរវាងដូសនីមួយៗពី ១៤-២១ថ្ងៃ ដូច្នេះការរង់ចាំរហូតដល់ ២៨ ថ្ងៃ គឺជាជម្រើសល្អសម្រាប់ក្មេងៗ។ ទោះជាយ៉ាងនេះក៏ដោយ ប្រសិនបើកាលវិភាគចាក់វ៉ាក់សាំងជាន់គ្នា ឬកៀកថ្ងៃគ្នាពេក ដោយខានមិនបាន គួរប្ដូកន្លែងចាក់ ទៅចាក់ភ្លៅឬត្រគាកជំនួសឱ្យចាក់ដៃ សម្រាប់វ៉ាក់សាំងផ្សេង។

កុំភ្លេចពិគ្រោះជាមួយវេជ្ជបណ្ឌិតជាមុន ដើម្បីទទួលបានព័ត៌មានលម្អិត និងត្រឹមត្រូវ!

អត្ថបទ៖ សន្យា

ចុចអាន៖ ប្រការចាំបាច់ត្រូវចៀសវាងសម្រាប់កុមារ មុននិងក្រោយពេលចាក់វ៉ាក់សាំងកូវីដ

ចុចអាន៖ ចាក់វ៉ាក់សាំងកូវីដរួច អាចចាក់វ៉ាក់សាំងផ្សេងបាន តែត្រូវធ្វើតាមលក្ខខណ្ឌមួយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម