កូវីដ-១៩
ករណីស្លាប់កូវីដ-១៩ ច្រើនក្នុង១ថ្ងៃមិនធ្លាប់មាននៅខេត្តបន្ទាយមានជ័យ សរុបកើនដល់ ១៦៧ករណី
ក្នុងតែ១ថ្ងៃ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ មានអ្នកកើតអ្នកកើតជំងឺកូវីដ-១៩ ចំនួន៧នាក់បានស្លាប់នៅខេត្តបន្ទាយមានជ័យ នាំឱ្យចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩សរុបក្នុងខេត្ត កើនដល់ ១៦៧ករណី។ នេះបើតាមការឱ្យដឹងពីលោក ប្រាក់ សុភ័ត អនុប្រធានមន្ទីរធម្មការ និងកិច្ចការសាសនាខេត្ត សមាជិកអាចារ្យខេត្ត និងជាសមាជិកអនុគណៈកម្មការបូជាសព នៃគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ខេត្តបន្ទាយមានជ័យ។

លោក ប្រាក់ សុភ័ត បានប្រាប់បញ្ជាក់ឱ្យដឹងបន្តទៀតថា នេះជាចំនួនស្លាប់ប្រចាំថ្ងៃខ្ពស់បំផុតរបស់អ្នកកើតជំងឺកូវីដ-១៩ នៅខេត្តបន្ទាយមានជ័យ គិតតាំងពីមានអ្នកស្លាប់ពីខែមេសា ឆ្នាំ២០២១មក ពោលគឺកន្លងមកអាចមានស្លាប់ច្រើនត្រឹមចំនួន៤ទៅ៥នាក់ប៉ុណ្ណោះក្នុង១ថ្ងៃ។
លោកបានឱ្យដឹងទៀតថា ក្នុងចំណោមករណីស្លាប់ទាំង១៦៧នោះ មានជនជាតិខ្មែរ១៦១នាក់ ស្រី៩០នាក់ ជនជាតិឥណ្ឌូនេស៊ី ៣នាក់ ស្រី១នាក់ និងជនជាតិថៃ៣នាក់ ស្រី២នាក់។

លោកអាចារ្យ ប្រាក់ សុភ័ត បានបញ្ជាក់បន្តទៀតថា ចំពោះសពអ្នកជំងឺកូវីដ-១៩ ត្រូវបានលោកអភិបាលខេត្តបន្ទាយមានជ័យ អនុញ្ញាតឱ្យរៀបចំបូជាសពទៅតាមលក្ខណៈបច្ចេកទេសនៃការណែនាំរបស់ក្រសួងសុខាភិបាល និងការកំណត់របស់រដ្ឋ យកទៅបូជាដោយធ្វើការតម្កល់ធ្វើបុណ្យសពតាមប្រពៃណី នៅភ្នំបាក់ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណតែម្តង ក្នុងនោះមានព្រះសង្ឃបង្សុកូលផងដែរ៕
អត្ថបទ៖ វ៉ាន់ ណាង


-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


