ព័ត៌មានជាតិ
បើកយុទ្ធនាការចាក់វា៉ក់សាំងដូសជំរុញ កុំភ្លេចយកឯកសារពីរនេះទៅជាមួយ
គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) បានប្រកាសពីការបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញជូនដល់ក្រុមគោលដៅនៅរាជធានីខេត្តចំនួន ៤ មានរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តព្រះសីហនុ និងខេត្តកោះកុង។
សេចក្តីជូនដំណឹងរបស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបានបញ្ជាក់ថា ពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើង ហើយកំពុងរស់នៅរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តព្រះសីហនុ និង ខេត្តកោះកុង ដែលបានចាក់វ៉ាក់សាំងកូដ-១៩ រួច ហើយមានគម្លាតចាប់ពី៤ខែ បន្ទាប់ពីការចាក់វ៉ាក់សាំងដូសទី២ ឬគ្រប់ដូស អាចទៅចាក់វ៉ាក់សាំងនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ ដែលរដ្ឋបាលរាជធានី-ខេត្តទាំង៤ នឹងចេញសេចក្តីជូនព័ត៌មានពីទីតាំងនៃការចាក់វ៉ាក់សាំងចាប់ពីថ្ងៃទី ១១ ខែតុលា ឆ្នាំ២០១១ ជាបន្តបន្ទាប់។
ជាមួយគ្នានេះ ឯកសារត្រូវភ្ជាប់ជាមួយនៅពេលទៅចាក់វ៉ាក់សាំងដូសជំរុញ ចំពោះអ្នកដែលត្រូវចាក់វ៉ាក់សាំងដូសជំរុញ មានដូចខាងក្រោម៖
– ប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩
– អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារដែលប្រើប្រាស់ក្នុងការចុះឈ្មោះចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១។
បន្ទាប់ពីការបើកយុទ្ធនាការនៅតាមខេត្តគោលដៅកាលបរិច្ឆេទចំនួន ៤ នឹងបន្តបើកយុទ្ធនាការនៅតាមបណ្តាខេត្តគោលដៅផ្សេងទៀតជាបន្តបន្ទាប់ សម្រាប់ប្រជាពលរដ្ឋគោលដៅដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ រួច និងមានគម្លាតរយៈពេល ៤ ខែ បន្ទាប់ពីការចាក់វ៉ាក់សាំងកូដ-១៩ ដូសទី២ ឬគ្រប់ដូស។
សូមអានសេចក្តីជូនដំណឹងលម្អិតខេត្តគោលដៅផ្សេងទៀត ដែលនឹងបើកយុទ្ធនការចាក់វ៉ាក់សាំងដូសជំរុញ៖





-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


