KPT+
គុណប្រយោជន៍ល្អៗពីការដើរលេង មិនមែនត្រឹមតែកម្សាន្តសប្បាយប៉ុណ្ណោះទេ
ហេតុអ្វីយើងចូលចិត្តធ្វើដំណើរកម្សាន្តនាចុងសប្ដាហ៍ ឬឱកាសឈប់សម្រាកផ្សេងៗ? ហេតុផលមិនមែនដើម្បីកម្សាន្តសប្បាយប៉ុណ្ណោះទេ ប៉ុន្តែវាផ្ដល់នូវគុណប្រយោជន៍ជាច្រើនទៀតទាំងផ្នែកផ្លូវកាយ និងផ្លូវចិត្ត។

បើផ្អែកតាមលទ្ធផលស្រាវជ្រាវជាច្រើន បង្ហាញថា ការដើរលេងអាចជួយឱ្យមនុស្សកាត់បន្ថយស្រ្តេស ការថប់បារម្ភ ជួយព្យាបាលជំងឺបាក់ទឹកចិត្ត បន្ថយហានិភ័យជំងឺបេះដូង និង ជំរុញទឹកចិត្តឱ្យកាន់តែប្រសើរឡើង។
១. ជួយបន្ថយអារម្មណ៍ស្មុគស្មាញ

សមាគមចិត្តសាស្រ្តអាមេរិក អះអាងថា ដើរលេងលំហែជារឿយៗ ជួយឱ្យផ្លូវចិត្តដែល តានតឹងអាចរសាយបានមួយកម្រិតធំ ព្រមទាំងបន្ថុភាពស្មុគស្មាញជាមួយសកម្មភាព ប្រចាំថ្ងៃមួយចំនួន។ លទ្ធផលស្ទង់មតិពីបុគ្គលិកក្រុមហ៊ុនជាច្រើន បានបង្ហាញសឹងដូចៗគ្នាថា ពួកគេបានធូរស្បើយពីភាពតប់ប្រមល់ ស្ត្រេស ឈឺក្បាល ឈឺខ្នង និងអារម្មណ៍ប្រសើរឡើងវិញ ក្រោយពេលបានដើរលេងវិស្សមកាល។
២. ជួយឱ្យអារម្មណ៍ស្រស់ស្រាយរយៈពេលយូរ

ក្រុមអ្នកសិក្សាពីប្រព័ន្ធសរសៃប្រសាទ បានរកឃើញ ពីបម្រែបម្រួលសញ្ញាជាវិជ្ជមានក្នុងខួរក្បាល ក្រោយទទួលបានការសម្រាកលំហែ។ អ័រម៉ូនស្រ្តេស (Cortisol) បានថយចុះ ហើយអារម្មណ៍ស្ងប់សុខក៏កើតមាន ដែលជាសញ្ញាបង្ហាញថា ដំណើរកម្សាន្តជាកត្តាមួយដែលជួយឱ្យរាងកាយ និងអារម្មណ៍បានធូរស្បើយក្នុងរយៈពេលវែង។
៣. ជួយឱ្យផលិតភាពការងារបានខ្ពស់

ក្រុមហ៊ុនសេវាប្រឹក្សាដ៏ល្បីនៅអង់គ្លេស Ernst & Young បានចែករំលែកពីការស្រាវជ្រាវមួយទៅលើបុគ្គលិករបស់ខ្លួន គឺការប្រើពេលវិស្សមកាលនាំបុគ្គលិកធ្វើដំណើរកម្សាន្ត បានបង្កើនផលិតភាពការងារ ដោយផ្អែកទៅតាមពិន្ទុដែលបានកត់ត្រាក្នុងស្ថិតិ បានកើនឡើង៨ភាគរយបើធៀបនឹងឆ្នាំដែលពុំមានដំណើរកម្សាន្ត។ បន្ថែមពីនោះ អត្រាបុគ្គលិកចេញពីក្រុមហ៊ុនក៏ធ្លាក់ចុះទាប។ ក្រុមអ្នកស្រាវជ្រាវបានបង្ហាញថា ការដើរកម្សាន្តបានជួយបង្កើនផលិតភាពការងារ ហើយពេលមានគុណភាពការងារល្អ អារម្មណ៍សប្បាយចិត្តក៏កើតឡើង ហើយបុគ្គលិកក៏បន្តធ្វើបានល្អ។
៤. ជួយដោះស្រាយបញ្ហាដំណេក

ដើរលេង ជួយឱ្យគេងលក់ស្កប់ស្កល់ អារម្មណ៍មូលល្អ ផ្តោតលើការយកចិត្តទុក ហើយការចងចាំបានប្រសើរឡើង។ ឧស្សាហ៍ដើរលេង ថែមទាំងជួយបង្កភាពស្រស់ស្រាយ ជួយឱ្យអារម្មណ៍បានធូរស្បើយ និងដោះស្រាយបណ្ហាដំណេក ជួយឱ្យគេងលក់ស្រួល។
៥. ស្វែងយល់អ្វីថ្មី និងបង្កើនភាពច្នៃប្រឌិត

ដំណើរកម្សាន្តម្ដងៗ មិនថាតិចឬច្រើន យើងមុខតែទទួលបានមេរៀនអ្វីមួយពីវាមិនខាន។ ជាពិសេស ការធ្វើដំណើរកម្សាន្តទីឆ្ងាយៗ ឬកន្លែងមិនធ្លាប់ទៅពីមុន នឹងផ្ដល់នូវការយល់ដឹងថ្មី ស្គាល់មនុស្សថ្មីៗ ក៏ដូចជាទំនៀមទម្លាប់ប្រពៃណីអ្នកស្រុកតាមតំបន់ផងដែរ។ ប្រការនេះមានប្រយោជន៍ខ្លាំងសម្រាប់អ្នកនិពន្ធ អ្នកសរសេរ blog ទេសចរណ៍ និងអ្នកសារព័ត៌មានជាដើម។ មិនតែប៉ុណ្ណោះ ក្រោយធូរស្បើយពីភាពស្មុគស្មាញបន្ទាប់ពីដើរលេង យើងនឹងមានគំនិតភ្លឺថ្លា ជួយបង្កើនភាពច្នៃប្រឌិតក្នុងជីវិត និងការងារថែមទៀត៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ GOODWALL
ចុចអាន៖ បង្កើនសុភមង្គលគ្រួសារ នៅពេលមានដំណើរកម្សាន្តជាមួយគ្នា

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ