ជីវិតកម្សាន្ដ
រកឃើញហើយ បេក្ខជនឆ្នើម ដែលស័ក្ដិសមទៅវគ្គកំពូលទាំង១២
វគ្គកំពូលទាំង២០ ទាំងបីសប្ដាហ៍នៃកម្មវិធីវង់តន្ត្រីខ្មែរ រដូវកាលទី២ បានបញ្ចប់ទៅដោយជោគជ័យ ដោយកម្មវិធីបានរកឃើញ ក្រុមប្រកួតចំនួន១២ ស័ក្ដិសមជាបេក្ខជនឆ្នើម ដើម្បីយកទៅសម្រិតសម្រាំងជាបន្តទៀត ក្នុងវគ្គកំពូលទាំង១២។
បេក្ខជនប្រកួត ១២ ក្រុមនិងទោលដែលទទួលបានលទ្ធផលជោគជ័យ រួមមាន៖
១. បេក្ខជន ក្រុមយុវជនមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រៃវែង មកពីខេត្តព្រៃវែង
២. បេក្ខជន ក្រុមមន្ទីរវប្បធម៌ខេត្តបន្ទាយមានជ័យ មកពីខេត្តបន្ទាយមានជ័យ
៣. បេក្ខជន ក្រុមកុញ្ជរជ័យ មកពីរាជធានីភ្នំពេញ
៤. បេក្ខជន ក្រុម សិរីភទ្រ មកពីខេត្តស្វាយរៀង
៥. បេក្ខជន ក្រុមពន្លកយុវជនយីកេ មកពីរាជធានីភ្នំពេញ
៦. បេក្ខជន ក្រុមទេពបទុមវង្សពិណពាទ្យ មកពីរាជធានីភ្នំពេញ
៧. បេក្ខជន សារី សិលា មកពីខេត្តព្រៃវែង
៨. បេក្ខជន ក្រុមមនោហារា មកពីរាជធានីភ្នំពេញ
៩. បេក្ខជន ក្រុមអាយ៉ៃលោកគ្រូ ជិនអេង មកពីខេត្តតាកែវ
១០. បេក្ខជន ក្រុមយុវជនខ្មែរថែមរតកដូនតា មកពីខេត្តកណ្ដាល
១១. បេក្ខជន ក្រុមមរតកអង្គរ មកពីខេត្តសៀមរាប
១២. បេក្ខជន ក្រុមយុវជនល្ខោនខោលកម្ពុជា មកពីរាជធានីភ្នំពេញ។



គួររំឭកផងដែរថា បេក្ខជនទាំង២០ក្រុមនិងទោល ក្រោមប្រធានបទ “សិល្បៈបុរាណចម្រុះ” ក្នុងវគ្គកំពូលទាំង២០ ទាំង៣សប្ដាហ៍កន្លងទៅនេះ មិនថាបេក្ខជនបានជាប់ក្ដី ឬត្រូវបានជម្រុះចេញក្ដី សុទ្ធតែបានយកចិត្តទុកដាក់ និងប្រឹងប្រែងព្យាយាមអស់ពីសមត្ថភាពរបស់ខ្លួន ដើម្បីបង្ហាញថ្វីដៃ និងជំនាញសិល្បៈបុរាណរបស់ខ្លួន ទៅតាមវិញ្ញាសាដែលទទួលបានពីគណៈកម្មការ។

កម្មវិធីវង់តន្ត្រីខ្មែររដូវកាលទី២ រៀបចំនិងផ្ដួចផ្ដើមបង្កើតឡើង ដោយសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង គាំទ្រដោយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសមាគមមិត្តតន្ត្រីករ និងមានការចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ BTV រៀងរាល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង ៨យប់តទៅ និងការផ្សាយបន្តផ្ទាល់លើផេកផ្លូវការ របស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀងផងដែរ៕

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?