ព័ត៌មានជាតិ
ឃាត់ខ្លួនមនុស្សប្រុស ស្រី៣០នាក់ ដែលល្មើសបម្រាមជួបជុំផឹកស៊ីក្នុងហាង «បាត់អូន»
មនុស្សប្រុស ស្រីចំនួន៣០នាក់ ត្រូវបានគណ:បញ្ជាការឯកភាពខណ្ឌទួលគោកដឹកនាំបញ្ជាផ្ទាល់ពីលោក ជា ពិសី ជាប្រធាន បានចុះបង្ក្រាបដោយឃាត់ខ្លួនមនុស្សប្រុស ស្រី៣០នាក់ ពាក់ព័ន្ធនឹងការមិនគោរពតាមសេចក្តីណែនាំរបស់អាជ្ញាធររាជធានីភ្នំពេញ លេខ:៣០២/២១សសរ ដែលហាមឃាត់ចំពោះសកម្មភាពមុខរបរដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩។

ប្រតិបត្តិការណ៍នេះបានធ្វើឡើងកាលពីរាត្រីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ នៅទីតាំងភោជនីយដ្ឋាន«បាត់អូន» «Batoun» ស្ថិតនៅទីតាំងផ្ទះលេខ២ ផ្លូវលេខ៣៣៧ ក្រុមទី២៦ ភូមិទី០៦ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
មន្ត្រីរដ្ឋបាលខណ្ឌទួលគោកបានអោយដឹងថា នៅវេលាយប់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងគណ:បញ្ជាការឯកភាពខណ្ឌដឹកនាំបញ្ជាផ្ទាល់ដោយលោក ជា ពិសី បានចុះពិនិត្យទីតាំងភោជនីយដ្ឋាននានាក្នុងមូលដ្ឋានខណ្ឌ ដើម្បីទប់ស្កាត់អប់រំដល់ម្ចាស់អាជីវកម្មអោយចូលរួមទប់ស្កាត់បង្ការការរីករាលដាលជំងឺឆ្លងកូវីដ-១៩ និងគោរពតាមវិធានសុខាភិបាល ។ ខណៈដែលក្រុមប្រតិបត្តិការចុះមកដល់ក្លឹប បាត់អូន Batoun” បានឃើញសកម្មភាពជួបជុំផឹកស៊ីនៅក្នុងហាងចំនួន០៣តុ និងមានការចាក់ភ្លេងកំដរអារម្មណ៍ ក្នុងនោះមានភ្ញៀវចំនួន១៨នាក់ ស្រី០៧នាក់ និងបុគ្គលិកចំនួន១២នាក់ ស្រី០៥នាក់ នៅក្នុងលើតុទាំង៣នោះមានឃើញកែវស្រា និងជបស្រា របស់ភ្ញៀវទាំង៣តុ ពេលនោះក្រុមប្រតិបត្តិការបានធ្វើការបង្ក្រាបជាក់ស្ដែងតែម្តង ពាក់ព័ន្ធមិនគោរពតាមសេចក្តីណែនាំរបស់អាជ្ញាធររាជធានីភ្នំពេញលេខ:៣០២/២១សសរ ដែលហាមឃាត់ចំពោះសកម្មភាពមុខរបរដែលមានហានិភ័យខ្ពស់ ។

ចំពោះអ្នកពាក់ព័ន្ធទាំងនោះ ត្រូវបានពិនិត្យយកសំណាកពីក្រុមគ្រូពេទ្យជាលទ្ធផលអវិជ្ជមានទាំងអស់ ក្រោយពីពិនិត្យរួចរាល់កម្លាំងអធិការដ្ឋាននគរបាលខណ្ឌបានអនុវត្តន៍ទៅតាមនីតិវិធីច្បាប់៕
អត្ថបទ៖ ស្រីរ័ត្ន






-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ