ព័ត៌មានជាតិ
មន្ទីរទេសចរណ៍ ខេត្តស្ទឹងត្រែង គាំទ្រវិស័យឯកជនបង្កើត រមណីយដ្ឋាននៅក្នុងស្រុក
មន្ទីរទេសចរណ៍ ខេត្តស្ទឹងត្រែងគាំទ្រដល់ វិស័យឯកជន ឱ្យបង្កើតរមណីយដ្ឋាន (និស្ស័យស្នេហ៍សេសាន) នៅស្រុកសេសានដើម្បីផ្តល់ការងារឱ្យកូនចៅប្រជាពលរដ្ឋធ្វើ នៅក្នុងស្រុក និងបានរួមគ្នាអភិរក្សសម្បត្តិធនធានធម្មជាតិនៅតំបន់នេះផង ។
ក្នុងសកម្មភាពចុះពិនិត្យការស្ថាបនា រមណីយដ្ឋានទេសចរណ៍ ភូមិកំភុន ឃុំភ្លុក ស្រុកសេសានថ្ងៃទី២ តុលានេះ លោកអ៊ន ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តបានបញ្ជាក់ថា៖ ផ្នែកឯកជនជាដៃគូមួយយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៍វិស័យនានា មិនមែនតែវិស័យទេសចរណ៍មួយប៉ុណ្ណោះទេ។


លោកបន្តថា៖ ក្នុងនាមស្ថាប័នជំនាញ ស្នើឱ្យម្ចាស់រមណីយដ្ឋានស្ថាបនាឱ្យមានស្តង់ទៅតាមគោលការណ៍របស់ក្រសួងទេសចរណ៍ ដើម្បីធានាសុវត្ថិភាពជូនភ្ញៀវមកកម្សាន្ត ស្ថិតនៅក្នុងបរិបទជំងឺកូវីដ១៩ សូមណែនាំភ្ញៀវទេសចរឱ្យអនុវត្តវិធានការសុខាភិបាលពេលមានគ្នាច្រើនចូលមកទស្សនាកម្សាន្ត ក្នុងឱកាសបុណ្យដាក់និងភ្ជុំបិណ្ឌនេះ។
លោក កៃ តុលា ម្ចាស់រមណីយដ្ឋានទេសចរណ៍(និស្ស័យស្នេហ៍សេសាន)បានបញ្ជាក់ថា លោកទទួលយកការណែនាំនេះ ព្រោះពេលរៀបចំបានល្អភ្ញៀវទេសចរ និងមកទស្សនាបានច្រើន ហើយប្រជាពលនៅមូលដ្ឋាននេះ ក៏រកប្រាក់ចំណូលបាន ដោយប្រយោលពីវិស័យទេសចរណ៍ផងដែរ។ លោកបន្ថែមថា បច្ចុប្បន្នរមណីយដ្ឋាននេះ ស្ថាបនាបានជាង៤០%ហើយ និងគ្រោងបញ្ជាប់ការស្ថាបនា នៅដើមឆ្នាំ២០២៣ទៅតាមផែនការដែលបានគ្រោងទុក។



កញ្ញា សួន ម៉ាឡា ប្រជាពលរដ្ឋនៅភូមិឃុំភ្លុកបានសាទរ ចំពោះការរៀបចំបង្កើតឱ្យមានរមណីយដ្ឋាននៅក្នុងខេត្ត ព្រោះមិនបាច់នាំឱ្យយើងទៅលេងឆ្ងាយពីស្រុកភូមិ។ កញ្ញាបន្តថា មួយវិញទៀតយើងក៏ចង់ឃើញភ្ញៀវទេសចរពីខេត្តផ្សេងៗមកកម្សាន្តនៅខេត្តស្ទឹងត្រែងយើងវិញផងដែរ។
សូមបញ្ជាក់ថា រមណីយដ្ឋានទេសចរណ៍(និស្ស័យស្នេហ៍សេសាន)ត្រូវបានអាជ្ញាធរស្រុកសេសាន សហការជាមួយផ្នែកឯកជនបង្កើតឡើង ស្ថិតនៅលើផ្ទៃដីជាង០៦ហិចតា នៅក្នុងភូមិឃុំកំភុន ដែលមានចម្ងាយពីទីរួមខេត្តស្ទឹងត្រែង ប្រមាណជាង១០គីឡូម៉ែត្រតែប៉ុណ្ណោះ៕
អត្ថបទ៖ ងិនលីម

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៤ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស