ព័ត៌មានជាតិ
បិទបញ្ចប់ការចាក់វ៉ាក់សាំងកូវីដ-១៩ ជុំទី១ ជូនពលរដ្ឋដែលមានអាយុចាប់ពី ១៨ឆ្នាំឡើង នៅទូទាំងខេត្តបន្ទាយមានជ័យ
លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់ វ៉ាក់សាំងការពារកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានចូលរួមប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ.១៩ ជុំទី១ ជូនប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី១៨ឆ្នាំឡើង នៅទូទាំងខេត្តបន្ទាយមានជ័យ។
ពិធីប្រកាសបិទការចាក់វ៉ាក់សាំងកូវីដ.១៩ ជុំទី១ ជូនពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើងនេះធ្វើនៅ ក្នុងសាលប្រជុំសាលាខេត្ត នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ ។

ក្នុងពិធីនោះលោក អ៊ុំ រាត្រី បានមានប្រសាសន៍ថា ជាលទ្ធផលនៃការអនុវត្តតាមផែនការយុទ្ធនាការចាក់ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជុំទី១ជូនដល់ប្រជាពលរដ្ឋចាប់ពីអាយុ១៨ឆ្នាំឡើងក្នុងផែនការចាក់មានចំនួន ៥២៩.៦៨១នាក់ ចាក់បានចំនួន ៤០៤.៤៨៤នាក់ ស្មើនឹង៧៦.៣៦% ចាក់លើកទី២ បានចំនួន ៣២៦.៨១៥នាក់ និងចាក់លើកទី៣ដូសជំរុញបានចំនួន ១៧.៥៣០នាក់ ស្រី ៧.១០៣នាក់ ដែលនៅសល់មិនទាន់បានចាក់មានចំនួន ១២៥.១៩៧នាក់ ជាប្រជាពលរដ្ឋចំណាកស្រុក ៩២.៥១១នាក់ និងអ្នកមានបញ្ហាសុខភាពចំនួន ៣០.៧៤១នាក់ អ្នកមានផ្ទៃពោះនិងស្ត្រីទើបសម្រាលកូនមានចំនួន១.៩៤៥នាក់។

លោក អ៊ុំ រាត្រី បានបញ្ជាក់ឲ្យដឹងបន្តទៀតថា លើកទី២ប្រជាពលរដ្ឋចាប់ពីអាយុ១២ឆ្នាំដល់ក្រោម១៨ ឆ្នាំក្នុងផែនការចាក់វ៉ាក់សាំងមានចំនួន ៩៣.៣៩២នាក់ ចាក់បានចំនួន៩៨.៣៧៥នាក់ ស្មើរនិង១០៥.៣៤%លើសផែនការចំនួន ៤.៩៨៣នាក់ ចាក់លើកទី២បានចំនួន ៥១.១៥៤នាក់ ។ សរុបរួម ក្នុងផែនការសម្រាប់ចាក់ដូសទី១សរុប៧២៧.៩៩៥នាក់ ចាក់វ៉ាក់សាំងសម្រេចបាន៥៨៥.៥១៨នាក់ ស្មើនិងផែនការខេត្ត៨០.៤៣%មិនទាន់បានចាក់១៤២.៤៧៧នាក់ស្មើរនិង១៩.៥៧នាក់%កំពុងបន្តចាក់។
លោក អ៊ុំ រាត្រី បានបញ្ជាក់ឲ្យដឹងបន្តទៀតថា រដ្ឋបាលខេត្តបន្ទាយមានជ័យបានសម្រេចបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ.១៩ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងត្រឹមថ្ងៃទី១៤ ខែតុលាឆ្នាំ ២០២១នេះតទៅ។តាមការស្នើសុំរបស់លោកជំទាវ ឱ វណ្ណឌីន សុំបើកដំណើរការកន្លែងចាក់វ៉ាក់សាំងកូវី .១៩ជាអចិន្ត្រៃយ៍នៅតាមមន្ទីរពេទ្យបង្អែកចំនួន៩ កន្លែងដើម្បីឲ្យប្រជាពលរដ្ឋដែលពុំបានទាន់ទទួលការចាក់វ៉ាក់សាំងកូវីដ.១៩មកទទួលយកសេវាក្រោយពីបិទបញ្ចប់យុទ្ធនាការនេះ។

ក្នុងនោះលោក អ៊ុំ រាត្រី បានថ្លែងអំណរគុណចំពោះលោកជំទាវជាប្រធានគណៈកម្មការចំពោះកិច្ចចាក់ វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស និងជាពិសេសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលសម្ដេចតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ តាមរយៈការផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ១៩ សម្រាប់ដូសទី១ ដូសទី២ រហូតដល់មានដូសទី៣ ដូសជំរុញផងដែរ។
ជាមួយគ្នានេះ លោកជំទាវ ឱ វណ្ណឌីន បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលរដ្ឋបាលខេត្តសម្រេចបាន ក្នុងផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ក្នុងខេត្តបន្ទាយមានជ័យ ស្របតាមគោលនយោបាយរបស់រាជ រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុនសែនក្នុងការដឹកនាំរៀបចំផែនការ និងដាក់ចេញ នូវអភិក្រមផ្ការីកក្នុងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋរហូតសម្រេចបានលទ្ធផលជិត៩៩ ភាគរយ នៃផែនផែនការចំពោះប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើងនេះ។

លើសពីនេះទៀត លោកជំទាវ ឱ វណ្ណឌីន បានអំពាវនាវដល់រដ្ឋបាលខេត្ត នឹងបន្តជំរុញអាជ្ញាធរមូលដ្ឋាន បន្តចុះផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋដែលមិនទាន់បានមកទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩ ដោយ មូលហេតុចំណាកស្រុក ឬមូលហេតុផ្សេងៗទៀតឲ្យមកទទួលវ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា និងបន្តរក្សា អនុវត្តវិធានការនូវកាតព្វកិច្ច ពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាពរឹតត្បិតការលក់ដូរ ការធ្វើដំណើរ ឬ ចរាចរណ៍ឆ្លងកាត់កន្លែងកំពុងមានហានិភ័យខ្ពស់ ហាមឃាត់ការប្រមូលផ្ដុំជួបជុំនានា និងហាមឃាត់ ការប្រកបអាជីវកម្មណាដែលងាយបណ្តាលឲ្យចម្លងជំងឺកូវីដ១៩៕
អត្ថបទ៖ វ៉ាន់ ណាង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


