ព័ត៌មានជាតិ
កម្មករសំណង់៦នាក់ បានឆ្លងកូវីដ-១៩ នៅសង្កាត់វាលស្បូវ ត្រូវរថយន្តមកយកទាំងយប់
កម្មករសំណង់ចំនួន៦នាក់ ត្រូវរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកខណ្ឌច្បារអំពៅ មកយកនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ នៅវេលាម៉ោង១១យប់ បន្ទាប់ពីតេស្តវិជ្ជមានកូវីដ-១៩។
យោងតាមប្រភពពីលោកស្រី យន់ សុផល ចៅសង្កាត់វាលស្បូវបានឲ្យដឹងថា កាលពីយប់មិញម៉ោង១១នាថ្ងៃទី១៩ខែតុលាទៅហើយ គឺរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកខណ្ឌច្បារអំពៅ បានមកដឹកអ្នកជំងឺកូវីដ១៩ចំនួន៦នាក់ ស្ថិតក្នុងភូមិព្រែកជាងព្រំ ដែលអ្នកជំងឺភាគច្រើនជាកម្មករសំណង់។


លោកស្រីចៅសង្កាត់បានបន្តថា អ្នកជំងឺដែលឆ្លងនៅក្នុងសង្កាត់វាលស្បូវនេះ គឺជាកម្មករសំណង់ ដែលធ្វើការនិងរស់នៅរួមគ្នាទើបងាយឆ្លងបែបនេះ។ ហើយសង្កាត់វាលស្បូវនេះ ទើបមានឆ្លងជំងឺកូវីដ១៩ក្រោយគេ ខណៈដែលជំងឺកូវីដ១៩ បានផ្ទុះឡើងដំបូង ហើយសង្កាត់ទាំង៨ក្នុងខណ្ឌច្បារអំពៅ បានឆ្លងរាលដាលកាលពីកន្លងមក។ ឥឡូវដល់ពេលសង្កាត់ទាំង៧ទៀត មានសភាពស្ងប់ស្ងាត់បែរជាមកមានអ្នកឆ្លងច្រើននៅសង្កាត់វាលស្បូវទៅវិញ។


លោកស្រីចៅសង្កាត់ ក៏បានផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋ ក្នុងសង្កាត់វាលស្បូវទាំងអស់ សូមនាំគ្នាពាក់ម៉ាស និងរក្សាគម្លាតចៀសវាងការឆ្លងជំងឺដ៏សាហាវនេះ ហើយកុំភ្លេចនូវពាក្យស្លោក៣កុំនិង៣ការពារផង៕
អត្ថបទ៖ នរា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១៦ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ



