Connect with us

ព័ត៌មានជាតិ

ដុត​បំផ្លាញ​គ្រឿង​បរិភោគ​ជិត​កន្លះ​តោន ​បន្ទាប់ពី​ដកហូត​ពី​អាជីវករ​តាម​ផ្សារ​ជាប់​ព្រំដែន

បានផុស

នៅ

​​គ្រឿង​ឧបភោគ​បរិភោគ​ជិត​កន្លះ​តោន ត្រូវ​បានរឹបអូស​ពី​អាជីវករ​លក់ដូរ​តាម​ផ្សារ​ជាប់​ព្រំដែន​កម្ពុជា​ថៃ ​នឹងធ្វើការដុត​កម្ទេច​ចោល​នៅរសៀល​ថ្ងៃ​ទី​២​ ខែ​ធ្នូ ​ឆ្នាំ​២០២០ ឋិត​ភូមិ​ប្រាសាទ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក សាន វិជ្ជា​សា​រ៉ាវុធ ប្រធាន​សាខា ការពារ​អ្នកប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ​ ខេត្ត​បន្ទាយមានជ័យ​(​ហៅ ក​.​ប​.​ប​)​បាន​ប្រាប់​ឲ្យ​ដឹង​ថា ទំនិញ​ដែល​ធ្វើការ​ដុត​បំផ្លាញ​ចោល​ជា​ទំនិញ​ចម្រុះ​ជា​គ្រឿង​បរិភោគ​ខូចគុណភាព​ និង​ហួស​កាលបរិច្ឆេទ​ហើយ​ត្រូវ​បាន​ច្បាប់​ហាមឃាត់​មាន​ចំនួន​ជិត​កន្លះ​តោន​រួមមាន​កម្ទេច​មី ទឹកក្រូច នំក្មេងៗ​ជាដើម​។ លោក​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ​កា​រដុត​នេះ​ផង​ដែរ ក៏បាន​ការ​អនុញាត​ពី​ឯកឧត្តម​មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ ​បន្ទាប់ពី​មន្ត្រី​ជំនាញ​បាន​ចុះ​ពិនិត្យ​ដោយ​ សហការ​ជា​មួយម​ន្ត្រី​មន្ទី​រពាណិជ្ជកម្ម​ខេត្ត ដកហូត​កាលពី​ព្រឹក​ថ្ងៃ​ទី​២​ធ្នូ ឆ្នាំ​២០២០ ​នៅ​តាម​ផ្សារ​និង​ឃ្លាំង​លក់ទំនិញ​នៅ​ផ្សា​របឹង​ត្រកួន​ និង​ផ្សារ​អូរ​បី​ជាន់​ ដែល​ផ្សារ​ទាំងពីរ​នេះ ​ស្ថិត​នៅ​ជាប់​ព្រំដែន​កម្ពុជា ថៃ​។

លោក សាន វិជ្ជា​សា​រ៉ាវុធ បាន​បញ្ជាក់​ទៀត​ថា ទំនិញ​ទាំងអស់​បើ​ប្រជាពលរដ្ឋ​ទិញ​យក​ទៅ​បរិភោគ​វា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព​ប្រឈម​គ្រោះថ្នាក់​ជាពិសេស​ក្មេងៗ​ទិញ​បរិភោគ​។ជា​មួយ​គ្នានេះ​ លោក​ប្រធាន​(​កប​ប​)​សូម​ឲ្យ​អាជ្ញាធរ​សមត្ថកិច្ច​ជួយ​ផ្សព្វ​ផ្សាយ​ដល់​អាជីវករ ប្រជាពលរដ្ឋ​ឲ្យ​ពួកគាត់​យល់​ពី​អ្វី​ ដែល​ខូចគុណភាព​និង​អ្វី​ដែល​ខុសច្បាប់​ឲ្យ​គាត់​បាន​យល់​កិច្ច​ផុត​ពី​ការ​ប៉ះពាល់​សុខភាព​៕

អត្ថបទ៖ អ​ពៅ

សូមចុចអាន៖ ​ផ្អើល​ឆុល​ !! ​ចូល​ហាង​ម៉ាស្សា​បាត់លុយអស់៥០០០ដុល្លារ​ មួយ​រំពេច​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤៣ នាទីutes មុន

នាយក​សាលា ហ៊ុន សែន ជម្ពូវ័ន​ហាម​ដាច់ខាត​មិន​ឱ្យ​លក់ ឬ ពិសា​គ្រឿងស្រវឹង​ក្នុង​ពិធី​សង្ក្រាន្ត

ព័ត៌មានជាតិ៥១ នាទីutes មុន

ក្រសួងសុខាភិបាល ៖ មន្ទីរពេទ្យ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​កសាង​សមត្ថភាព​និង​ពង្រឹងក្រម​សីលធម៌​វិជ្ជាជីវៈ

ព័ត៌មានជាតិ២ ម៉ោង មុន

វិថី​អាហារ​ដែល​មាន​រចនាបថ​ខ្មែរ​រួម​នឹង​ការ​បង្ហាញ​ពី​វប្បធម៌​ប្រពៃណី​ជាតិ​ និង​លេច​រូប​រាង​ចំ​កណ្តាល​ក្រុងកំពត

ព័ត៌មានជាតិ៣ ម៉ោង មុន

សហជីព ៖ ការកេងចំណេញនយោបាយពីការដំឡើងពន្ធអាមេរិក គឺ​ជា​ចរិត​នយោបាយ​ដ៏ខ្មៅកខ្វក់​របស់​ក្រុម​ប្រឆាំង

សេដ្ឋកិច្ច៣ ម៉ោង មុន

កម្ពុជានឹងទម្លាក់ពន្ធនាំចូលទំនិញអាមេរិក ១៩ ប្រភេទ មកត្រឹម ៥%

Sokha Hotels

ព័ត៌មានពេញនិយម