ព័ត៌មានជាតិ
សម្តេច ស ខេង លើកទឹកចិត្តវិនិយោគិនអាមេរិក បង្កើនសកម្មភាពពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអំពាវនាវ និងជំរុញលើកទឹកចិត្តដល់ក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន ពិនិត្យលទ្ធភាពបង្កើនសកម្មភាព ពាណិជ្ជកម្ម និងការវិនិយោគកាន់តែច្រើនឡើងថែមទៀត លើវិស័យដែលមានសក្តានុពលនានា នៅកម្ពុជា។
សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា ក្នុងនោះរួមទាំងកិច្ចសហប្រតិបត្តិការលើវិស័យ ដែលស្ថិតក្រោមសមត្ថកិច្ចទទួលខុសត្រូវ របស់ក្រសួងមហាផ្ទៃផងដែរ ដើម្បីចូលរួមគាំទ្រដល់ការសម្រេចបាន នូវគោលដៅសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា និងការគាំទ្រដល់ការបំពេញតួនាទីរបស់កម្ពុជា ជាប្រធានអាស៊ានប្តូរវេន ឆ្នាំ២០២២ ប្រកបដោយប្រសិទ្ធភាពផងដែរ។
ក្នុងជំនួបពិភាក្សាការងារ ជាមួយប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន ដឹកនាំដោយលោក Michael Michalak អនុប្រធានក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន និងជានាយកគ្រប់គ្រងប្រចាំតំបន់ តាមប្រព័ន្ធវីដេអូសន្និសីទ នៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២២ ខែតុលា សម្តេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណចំពោះការពិភាក្សា និងការផ្លាស់ប្តូរមតិយោបល់ដ៏មានសារៈសំខាន់ រវាងក្រសួងមហាផ្ទៃ និងក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន នាពេលនេះ ដោយសម្តេចក្រឡាហោម បានចាត់ទុកថា គឺជាការរួមចំណែកបម្រើដល់ផលប្រយោជន៍ និងការជួយគាំទ្រគ្នាទៅវិញទៅមក ដើម្បីឆ្លើយតបទៅនឹងផលប៉ះពាល់ និងបញ្ហាប្រឈមនានា ដែលបង្កឡើងដោយជំងឺរាតត្បាតកូវីដ-១៩។
សម្តេចក្រឡាហោម បានមានប្រសាសន៍បន្តថា លើសពីនេះទៀត ការប្រែក្លាយបញ្ហាឲ្យទៅជាឱកាស គឺពិតជាមានភាពចាំបាច់ណាស់ នៅក្នុងស្ថានភាពបច្ចុប្បន្ន នៃការរស់នៅជាប្រក្រតីតាមបែបគន្លងថ្មី។
សម្តេចក្រឡាហោម មានជំនឿយ៉ាងមុតមាំថា តាមរយៈការបន្តកិច្ចសហការយ៉ាងជិតស្និទ្ធ នៅលើវិស័យសំខាន់ៗ ដូចជា៖ សន្តិសុខ ពាណិជ្ជកម្ម សុខាភិបាល ហិរញ្ញវត្ថុ និងបច្ចេកវិទ្យាជាដើម នឹងបន្តបង្កើតបាន និងពង្រីកបន្ថែមទៀត នូវឱកាសក្នុងកិច្ចសហការទ្វេភាគី និងពហុភាគី ដើម្បីរួមចំណែកដល់ការស្ដារឡើងវិញយ៉ាងឆាប់រហ័ស នូវស្ថានភាពសេដ្ឋកិច្ចសង្គម សម្រាប់កម្ពុជា និងសហរដ្ឋអាមេរិក ដ៏ដូចជាតំបន់អាស៊ាន និងសកលលោកទាំងមូលផងដែរ៕
អត្ថបទ៖ សំអឿន




-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


