ព័ត៌មានជាតិ
មន្ត្រីខុទ្ទកាល័យសម្តេចតេជោ ព្រមានអ្នកនៅពីក្រោយ ត្រូវដកខ្លួនជាបន្ទាន់ពីដីទំនាស់និងដំណើរការអភិវឌ្ឍន៍ស្រុកម៉ាឡៃ
បន្ទាយមានជ័យ ៖ មន្ត្រីខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ព្រមានធ្ងន់ធ្ងន់ក្នុងពិធីសែនក្រុងពាលីលើការដ្ឋាននិងបួងសួងសុំសេចក្តីសុខសេចក្តីចម្រើន ដល់ក្រុមការងារធ្វើការចុះវាស់វែងដីធ្លី ការបោសសម្អាតមិននិងយុទ្ធភណ្ឌ ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនានា កាលពីថ្ងៃទី១ខែធ្នូ ឆ្នាំ២០២០ នៅក្នុងចំណុចបឹងជង្រុក និងចំណុច ៦៧១ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ត្រៀមជូនប្រជាពលរដ្ឋចំនួន ១.២០០គ្រួសារ ក្រោមគោលនយោបាយឈ្នះ ឈ្នះ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដំណើរការអភិវឌ្ឍន៍មូលដ្ឋានថ្មីសម័យតេជោសន្តិភាព ជូនប្រជាពលរដ្ឋដែលធ្លាប់ជាអ្នកបង្កនិងអ្នករងគ្រោះដោយទំនាស់ដីធ្លីខាងលើដោយមានការចូលរួម លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ ក្រុមការងារចម្រុះខេត្ត ស្រុក ឃុំ ភូមិ សមត្ថកិច្ចកងកម្លាំងទាំង៣ប្រភេទ និងកម្លាំងស៊ីម៉ាក រួមជាមួយបងប្អូនប្រជាពលរដ្ឋមួយចំនួន។

លោកប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោបានថ្លែងថា ដោយគោរពតាមការដាក់ទិសដៅរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីផ្ទាល់ក្រុមការងារបានធ្វើសកម្មភាពសម្របសម្រួល ដោះស្រាយបញ្ចប់ទំនាស់ដីធ្លីនៅចំនុចនោះ ហើយភ្លាមៗ ត្រូវប្រែក្លាយទៅជាតំបន់អភិវឌ្ឍន៍ថ្មីភ្លាមៗផងដែរ ចំណែក ជនខិលខូចដែលតែង ហើយប៉ុនប៉ងបង្កបញ្ហាទៀតទីនេះ ប្រញាប់ដកខ្លួនឲ្យឆ្ងាយ ឈប់លូកលាន់ ឈប់រាំងស្ទះដំណើរការអភិវឌ្ឍន៍នៅតំបន់ទំនាស់ដីធ្លីនៅទីនេះ នៅកន្លែងផ្សេងទៀត នៅស្រុកម៉ាឡៃបន្តទៀត។

សូមរំលឹកថា ទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃជិត១០ឆ្នាំ នៅចំណុចបឹងជង្រុក និងចំណុច៦៧១ ឃុំទួលពង្រ ស្រុកម៉ាឡៃ ត្រូវបានដោះស្រាយបញ្ចប់ជាគោលការណ៍ បន្ទាប់ពីប្រតិបត្តិអស់រយៈជាង១ខែពីចុងខែតុលាដល់ខែវិច្ឆិកាឆ្នាំ២០២០។

ការចុះសម្របសម្រួលដោយក្រុមការងារខុទ្ទកាល័យសម្ដេចតេជោ និងក្រុមការងាររដ្ឋបាលខេត្តបន្ទាយមានជ័យ រដ្ឋបាលស្រុកម៉ាឡៃ កងកម្លាំង បានដឹកនាំ និងសហការគ្នាអនុវត្តផ្ទាល់បំពេញការងារទាំងយប់ ទាំងថ្ងៃ រួមទាំងថ្ងៃឈប់សម្រាក។ ពោលគឺពលរដ្ឋ១.២០០គ្រួសារ ពាក់ព័ន្ធលើផ្ទៃទំនាស់ជាង៣០០ហិចតា នៅក្នុងចំណុចបឹងជង្រុក និងចំណុច៦៧១ ឃុំទួលពង្រ បានស្រុះស្រួលតាមមន្ត្រីក្រុមការងារ ហើយនឹងទទួលបានដីវិញក្នុងនាមជាអំណោយដ៏ថ្លៃថ្លាបំផុតរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន។ ហើយជាចំណងដៃនៃការអភិវឌ្ឍន៍មូលដ្ឋាន សម្តេចក៏សម្រេចបង្កើតតំបន់អភិវឌ្ឍន៍នេះ ឲ្យក្លាយទៅជាតំបន់ទីប្រជុំជន មានការបោសសម្អាតមីន កសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ភ្លើង ទឹក សាលារៀន មណ្ឌលសុខភាព បង្គន់អនាម័យ ទឹកស្អាត ដីដាំដុះ លំនៅឋាន ជាដើម៕
ដោយ ៖ វ៉ាន់ ណាង


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


