Connect with us

ព័ត៌មានជាតិ

ពោធិ៍សាត់​នឹង​ទទួល​បាន​ថាមពល​ដើរ ដោយ​ពន្លឺព្រះអាទិត្យ ៩០​មេ​ហ្គា​វ៉ា​ត់ នៅ​ដើមឆ្នាំ ២០២១

បានផុស

នៅ

ខេត្តពោធិ៍សាត់​ទទួល​បាន​ថាមពល​ដើរ ដោយ​ពន្លឺព្រះអាទិត្យ ៩០ មេ​ហ្គា​វ៉ា​ត់ នៅ​ដើមឆ្នាំ ២០២១ ខាងមុខ ខណៈ​បច្ចុប្បន្ន​ផលិត​បាន​៦០ មេ​ហ្គា​វ៉ា​ត់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គម្រោង​ស្ថានីយ​ផលិត​អគ្គិសនី ដើរ​ដោយ​ថាមពល​ពន្លឺព្រះអាទិត្យ​ខាងលើ អនុវត្ត​ដោយ​ក្រុមហ៊ុន SCHNEITEC CO., Ltd មាន​ផ្ទៃដី​សរុប​១៣៥​ហិច​តា សម្រាប់​ប្រើប្រាស់​ដាក់​ផ្ទាំង​សូ​ឡា សាងសង់​អគារ ផ្លូវ និង​ហេ​ដ្ឋា​ន​រចនាសម្ព័ន្ធ​ផ្សេងៗ​ទៀត ដែលមាន​អានុភាព​ផលិត​បច្ចុប្បន្ន​៦០​មេ​ហ្គា​វ៉ា​ត់ ដោយឡែក​៣០​មេ​ហ្គា​វ៉ា​ត់​ទៀត នឹង​បញ្ចប់​គម្រោង​នៅ​ដើមឆ្នាំ​២០២១​ខាងមុខ​។

លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល អមដំណើរ​ដោយ​លោក ម៉ៅ ធនិន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ ព្រមទាំង​ប្រតិភូ​ជាច្រើន​ផ្សេងទៀត​នា​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០២០ បាន​ចុះ​ទស្សនកិច្ច​ស្ថានីយ​ផលិត​អគ្គិសនី ដើរ​ដោយ​ថាមពល​ពន្លឺព្រះអាទិត្យ ដែល​មាន​អនុភាព​សរុប​៩០​មេ​ហ្កា​វ៉ា​ត់ ស្ថិតក្នុង​ភូមិ​អ​ន្សរ​ក្តាម ឃុំ​ស្នា​អ​ន្សា ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។

មកដល់ពេលនេះ កម្ពុ​ជាមាន​វា​រី​អគ្គិសនី​ចំនួន​៧​កន្លែង​ហើយ ដោយ​៦​កន្លែង ស្ថិតនៅ​ភាគខាងត្បូង​ឈៀង​ខាងលិច​នៃ​ប្រទេស​កម្ពុជា មានដូចជា​៖ វា​រី​អគ្គិសនី​អា​តៃ ឫស្សី​ជ្រុំ កំចាយ គីរីរម្យ​១ គីរីរម្យ​៣ និង​វា​រី​អគ្គិសនី​តា​តៃ​។ ចំណែក​មួយកន្លែង​ទៀត គឺ​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ ស្ថិតក្នុង​ខេត្តស្ទឹងត្រែង ភាគ​ឦ​ឥសាន​នៃ​ប្រទេស​កម្ពុជា​។

កាលពី​អំឡុង​ឆ្នាំ​២០១៩ កន្លងទៅ រាជរដ្ឋាភិបាល​សម្រេច​ឱ្យមាន​ការសាងសង់​កន្លែង​ផលិត​ថាមពល​អគ្គិសនី​ថ្មី ចំនួន​២​កន្លែង​ទៀត រួមមាន​៖ វា​រី​អគ្គិសនី​ស្ទឹង​ពោធិ៍សាត់​១ ស្ថិតក្នុង​ឃុំ​ប្រ​ម៉ោ​យ ស្រុក​វាលវែង ខេត្តពោធិ៍សាត់ ដែល​អាច​ផលិត​ថាមពល​បាន ៨០​មេ​ហ្គា​វ៉ា​ត់ និង​ស្ថានីយ​អគ្គិសនី ដើរ​ដោយ​ពន្លឺព្រះអាទិត្យ ស្ថិតក្នុង​ភូមិ​អ​ន្សរ​ក្តាម ឃុំ​ស្នា​អ​ន្សា ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ដែល​អាច​ផលិត​ថាមពល​បាន ៩០​មេ​ហ្គា​វ៉ា​ត់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម