Connect with us

ព័ត៌មានជាតិ

មូលនិធិមនុស្សធម៌ ម១៩៨ ទទួលបាន​ថវិកាឧបត្ថម្ភ៤​លានរៀលពីសប្បុរសជន​

បានផុស

នៅ

មូលនិធិ​មនុស្សធម៌ ម១៩៨ ​ដែលជា​មូលនិ​ធិ​ជួយ​ដល់​សង្គមជាតិ​ និង​ជួយ​ដល់​ប្រជាពលរដ្ឋ​ជួប​ការខ្វះខាត​ពិតប្រាកដ​នៅតាម​តំបន់​នា​នា ​ក្នុង​ប្រទេស​កម្ពុជា​ ទទួល​ថវិកា​ឧបត្ថម្ភ​ចំនួន​៤​លាន​រៀល​ពី​សប្បុរជន​ និង​កញ្ញា តេង ដា​ណា​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វណ្ណ​ធី សុ​មុនី ប្រធាន​មូលនិធិ​បាន​ថ្លែងថា​ មូលនិធិ​មនុស្សធម៌ ​ម​១៩៨​ នេះ​ គឺមាន​គោលដៅ​សំខាន់​ដើម្បី​ជួយ​ដល់ប្រជាពលរដ្ឋ​ខ្វះខាត ចាស់ជរា ​ជនពិការ ​និង​កុមារកំព្រា​ជាដើម​។​ ក្នុងនាម​លោក​ជា​ប្រធាន​មូលនិធិ​ពិតជា​មានចិត្ត​សប្បាយ​រីករាយ​ដែល​បាន​ប្អូនស្រី តេង ដា​ណា បរិច្ចាគ​ថវិការ​ចូលរួមចំណែក​ជា​មួយ​មូលនិធិ​របស់លោក​។​

លោក​បន្តថា​ នេះ​គឺជា​ទឹកចិត្ត​មនុស្សធម៌​ដែល​មិនអាច​កាត់ថ្លៃ​បាន​របស់​ប្អូនស្រី​ដែល​បាន​ចូលរួម​ចំណែ​ក​ជួយ​សង្គម​តាមរយៈ​មូលនិធិ​របស់លោក​ដែល​កំពុង​ត្រូវការ​ជំនួយ​សប្បុរសធម៌​ក្នុង​គោល​បំ​ណង​ចុះទៅ​ជួយ​ដល់​ជា​ពលរដ្ឋ​ខ្វះ​ខារ​ពិតប្រាកដ​។ ​លោ​កថា ​មូលនិធិ​របស់​យើង​អោយតែ​ដឹងថា ​មាន​ពលរដ្ឋ​លំបាក​ហើយ​ទាក់ទង​មក​មូលនិធិ ​គឺ​លោក​តែងតែ​គៀងគរ​សប្បុរសជន​ចុះទៅ​ជួយ​ជានិច្ច​មិន​ដែល​ខាន​ឡើយ​។​

ដោយ​ឡែ​ង​កញ្ញា តេង ដា​ណា ហៅ​អា​ម៉ី បាន​លើក​ឡើង​ថា ការ​សម្រេច​ចូលរួម​បរិច្ចាគ​ថវិកាផ្ទាល់ខ្លួន​នេះ​គឺ​ក្នុង​គោលបំណង​ដើម្បី​ជួយ​ដល់​មូលនិធិ​មនុស្សធម៌ ដែលជា​មូលនិធិ​ជួយ​ដល់​សង្គមជាតិ ជួយ​ដល់​ប្រជា​ពល​រដ្ឋ​ខ្វះខាត​ពិតប្រាកដ​នៅតាម​តំបន់​នានា​ក្នុងប្រទេស​កម្ពុជា ។​

នាង​បន្ថែមថា​ “​នាង​ខ្ញុំ​សូម​អំពាវនាវ​បងប្អូន​ទាំង​អស់​ចូលរួមចំណែក​ជួយ​ជាថ​វិកា​ដល់​មូលនិធិ​សប្បុរស​ធម៌​(​ម​១៩៨)​ផង​ដើម្បីអោយ​មូលនិធិ​នេះ​បាន​ថវិកា​ជួយ​ទៅដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​ត្រូវការ​ជំនួ​យ​ជាបន្ទាន់​បាន​កាន់តែច្រើន​ថែមទៀត​៕​

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម